អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានអំពាវនាវ រកជំនួយមូលនិធិចំនួន 46 ពាន់លានដុល្លារទៀត សម្រាប់ឆ្នាំ2024។
ដើម្បីជួយមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ ដោយវិបត្តិមនុស្សធម៌នៅជុំវិញពិភពលោក រួមទាំងប៉ាឡេស្ទីន.ស៊ូដង់.និងអ៊ុយក្រែន។
នៅក្នុងទិដ្ឋភាពទូទៅ ផ្នែកមនុស្សធម៌សកលសម្រាប់ឆ្នាំ២០២៤ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ។
បានលើកឡើងថា មនុស្សជិត៣០០ លាននាក់នឹងត្រូវ ការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ ។
ដោយសារជម្លោះ ភាពអាសន្នអាកាសធាតុ និងកត្តាសេដ្ឋកិច្ច ក្នុងនោះ រួមមានមនុស្ស ៧៤,១ លាននាក់នៅអាហ្វ្រិកខាងកើត និងខាងត្បូង ដែលមួយផ្នែកធំទទួលរងផលប៉ះពាល់ដោយវិបត្តិនៅស៊ូដង់។
ទន្ទឹមនោះ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths ក៏បាននិយាយថា យើងនឹងកំណត់គោលដៅសម្រាប់តម្រូវការជាក់លាក់របស់យើង។
លោក បន្តថា អង្គការផ្សេងទៀត រួមទាំងកាកបាទក្រហម និងសមាគមកាកបាទក្រហមជាតិ បានធ្វើការអំពាវនាវរកថវិកាផ្ទាល់ខ្លួន។
OCHA បានបញ្ជាក់ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួនអំពីតម្រូវការមនុស្សធម៌សកលលោកថា ប្រព័ន្ធមនុស្សធម៌កំពុងប្រឈមមុខនឹងវិបត្តិផ្តល់មូលនិធិដ៏ធំមួយ ដោយគ្រាន់តែជាងមួយភាគបីនៃចំនួន ៥៧ ពាន់លានដុល្លារអាមេរិកដែលត្រូវការដើម្បីផ្តល់ជំនួយដែលបានផ្តល់មូលនិធិកាលពីឆ្នាំមុន៕