ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យ(ទី៦ខែតុលា)ថា ទឹកជំនន់បានរីករាលដាល និងប៉ះពាល់ដល់ប្រជាជនថៃ ប្រមាណជាងគ្រួសារ 30,000 នៅទូទាំងប្រទេស ខណៈដែលប្រតិបត្តិការ ជួយសង្គ្រោះ និងសង្គ្រោះកំពុងដំណើរការ….!។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ខេត្តភាគខាងជើង និងភាគឦសានចំនួន ២០នៅតែតស៊ូ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃទឹកជំនន់។
យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់នៅអាងថុង អយុធ្យា បុរីរ៉ាម ឆៃភូម ឈៀងម៉ៃ ឈៀងរ៉ៃ កាឡាស៊ីន ឡាំប៉ាង ឡាំភូន មហាសារ៉ាខេម នគររាជសីម៉ា ណាខន សាវ៉ាន់ ភូតឆាប៊ុន ភីតសានូឡុក ស៊ីងបុរី។ ខេត្ត Sukhothai, Suphan Buri, Tak, Ubon Ratchathani និង Udon Thani បានប៉ះពាល់ 34,373 គ្រួសារ។
យ៉ាងហោចណាស់មនុស្ស២៦នាក់បានស្លាប់ នៅទូទាំងប្រទេសដោយសារទឹកជំនន់ ចាប់តាំងពីថ្ងៃទី ១៦ ខែសីហា។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានចាប់ផ្តើមបន្ទាប់ពីដំរីពីរក្បាលបានលង់ទឹកពីទឹកជំនន់នៅឧទ្យានធម្មជាតិដំរីក្នុងខេត្តឈៀងម៉ៃ ។
ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងជាងគេ។
អាជ្ញាធរបាននិយាយថា កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កំពុងដំណើរការដើម្បីកំណត់ទីតាំងសត្វដែលជាប់គាំងក្នុងទឹកកើនឡើង និងចរន្តទឹកជន់លិចយ៉ាងលឿន។
ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ ក៏កំពុងចូលរួមក្នុងប្រតិបត្តិការ នេះផងដែរ។
ឧទ្យាននេះជាជម្រក របស់ដំរីចំនួន ១២៦ក្បាល ដែលពីរក្បាលត្រូវបានគេបញ្ជាក់ថាបានងាប់បន្ទាប់ពីត្រូវបានទឹកជន់លិច។
គួរជម្រាបថា Phang Fah Sai ជាដំរីញីមួយក្បាល ត្រូវបានគេប្រទះឃើញងាប់នៅក្បែររមណីយដ្ឋាន Sibsan ក្នុងស្រុក Mae Taeng កាលពីព្រឹកថ្ងៃសៅរ៍ ខណៈដំរីដែលងាប់ផ្សេងទៀតត្រូវបានគេជឿថាជា Plang Mae Khor ដែលមានជើងពិការ៕