អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ(ទី៨ខែតុលា)ថា មនុស្ស២នាក់បានស្លាប់ និងជាង ៣០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុងនៃភាគឦសានរបស់អ៊ុយក្រែន…!។
អភិបាលក្រុង Kharkiv លោក Oleh Syniehubov បាននិយាយថា កងកម្លាំងរុស្ស៊ី បានទម្លាក់គ្រាប់បែកប្រហែល៤គ្រាប់ ទៅលើទីក្រុងនេះ កាលពីពេលរសៀល។ លោកបានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារនៅព្រឹកព្រលឹម។ រោងចក្រជនស៊ីវិល ត្រូវបានវាយប្រហារ និងបានឆេះផងដែរ។
គួរជម្រាបថា Kharkiv ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន ស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី ហើយត្រូវបានរុស្ស៊ីវាយប្រហារជាញឹកញាប់ ចាប់តាំងពីការឈ្លានពានពេញលេញ របស់រុស្ស៊ី កាលពីឆ្នាំ២០២២។
កាលពីសប្តាហ៍មុន ការវាយប្រហាររបស់រុស្ស៊ី ទៅលើទីក្រុងនេះ បានបណ្តាលឱ្យមានមនុស្ស ១០នាក់រងរបួស៕