ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃពុធ(ទី៩ខែតុលា)ថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់គ្រាប់ផ្លោង ដែលអាចគ្រប់គ្រងបានទំហំ 240 មីលីម៉ែត្រ និងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់…!។
ការធ្វើតេស្ត ដែលធ្វើឡើងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវភាពជាក់លាក់នៃគ្រាប់ផ្លោងនៅរយៈចម្ងាយអតិបរមា៦៧គីឡូម៉ែត្រ (41.6 ម៉ាយ) និងដើម្បីវាយតម្លៃភាពអាចទុកចិត្តបាននៃប្រព័ន្ធបាញ់ដោយស្វ័យប្រវត្តិរបស់ឧបករណ៍បាញ់បង្ហោះ នេះបើយោងតាមសារព័ត៌មានកណ្តាលកូរ៉េ។
សកម្មភាពចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីខែមុន ដែលជាការកត់សម្គាល់នូវ សកម្មភាពកាំជ្រួចជាបន្តបន្ទាប់នៅក្នុងតំបន់៕