ប្រទេសចិន កាលពីថ្ងៃសុក្រ(ទី១១ខែតុលា)បានថ្កោលទោសយ៉ាងខ្លាំង និងសម្តែងការព្រួយបារម្ភ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិបណ្តោះអាសន្ន នៅលីបង់ (UNIFIL) នៅភាគខាងត្បូងប្រទេសលីបង់..!។
ទីភ្នាក់ងារសារព័ត៌មាន NNA របស់ប្រទេសលីបង់ បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់នៅប៉ុស្តិ៍សង្កេតការណ៍ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងរក្សាសន្តិភាព UNIFIL នៅឯទីស្នាក់ការកណ្តាលរបស់ពួកគេ Naqoura ភាគខាងត្បូងប្រទេសលីបង់ កាលពីព្រឹកមិញ ដោយបានធ្វើឱ្យមនុស្សពីរនាក់មកពីទ្វីបស្រីលង្ការងរបួស..!។
កងរក្សាសន្តិភាព២នាក់ បានរងរបួសក្នុងការវាយប្រហារ ស្រដៀងគ្នាមួយថ្ងៃមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយថា ការវាយប្រហារ។
ដោយចេតនាណាមួយលើកងកម្លាំងរក្សាសន្តិភាព គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ 1701 ដោយបន្ថែមថា ទង្វើបែបនេះមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់ជាបន្ទាន់។
លោកស្រីបានជំរុញឱ្យ ភាគីជម្លោះទាំងអស់ធានា ប្រកបដោយប្រសិទ្ធភាពនូវសុវត្ថិភាពរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិ រួមទាំង UNIFIL ផងដែរ។
លោកស្រីបាននិយាយថា ប្រទេសចិនជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ៊ីស្រាអែល ចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យស្ថានការណ៍ត្រជាក់ចុះ ធានាសុវត្ថិភាពនៃកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពារជម្លោះកុំឱ្យរីករាលដាលបន្ថែមទៀត ឬសូម្បីតែចេញពីការគ្រប់គ្រង។
អ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមផ្លូវអាកាស និងជើងគោករបស់ខ្លួនទៅកាន់ប្រទេសលីបង់ ។
ខណៈពេលដែលកំពុងធ្វើការវាយប្រហារនៅតំបន់ហ្គាហ្សាផងដែរ៕