(ភ្នំពេញ)៖ លោក ម៉ាញ់ដារ៉េត ចាងហ្វាងសារព័ត៌មាន”ទស្សនៈសង្គម”នៅរសៀលថ្ងៃទី១៨.១០.២០២៤។
កំពុងផ្ដល់ចម្លើយ ជូនមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ.ក្រោយបង្ហោះ(វីដេអូ)រាំច្រៀងនៅពន្ធនាគារព្រៃស..!។
-នេះបើយោងតាមការបញ្ជាក់លោក ម៉ាញ់ដារ៉េត..!។
លោក ម៉ាញ់ដារ៉េត បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំម៉ាញ់ដារ៉េត ពេលនេះខ្ញុំមកបំភ្លឺនៅ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ មកដល់ម៉ោង៨ មកដល់នេះ អត់ទាន់បានចេញទៅផ្ទះវិញទេ ករណីផ្សាយ រឿងរ៉ាវ ពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង”។
សូមជម្រាបថា ថ្មីៗនេះមានការបង្ហោះនិងចែកចាយបន្តគ្នានូវ រូបភាពវីដេអូ ជនជាតិបរទេស.រាំច្រៀងក្នុងពន្ធនាគារព្រៃស.រហូតល្បីដល់ថ្នាក់ដឹកនាំ ឈានដល់ការផ្លាស់ប្ដូរ ប្រធានពន្ធនាគារព្រៃសទៀតផង..!។
-ក្នុងរឿងនេះមជ្ឈដ្ឋានអ្នកច្បាប់និយាយថា ប្រសិនបើរូបភាព(វីដេអូ) ដែលលោក ម៉ាញ់ដារ៉េត បានផ្សាយនោះ ជាការពិត…!។
អញ្ចឹងមន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជាស្ថាប័នអយ្យការ.មិនត្រូវចោទប្រកាន់ លោក ម៉ាញ់ដារ៉េត នោះទេ!
ព្រោះថា ការផ្សព្វផ្សាយរឿងពិតក្នុងសង្គម គឺស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន៕