ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៩ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,448នាក់ហើយ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបាននិយាយថា មនុស្ស 36 នាក់បានស្លាប់ និង 204 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នករងរបួសដល់ 11,471 ។
អ៊ីស្រាអែល បានធ្វើយុទ្ធនាការផ្លូវអាកាសដ៏ធំមួយក្នុងប្រទេសលីបង់ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅរបស់ក្រុមហេសបូឡាចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ដោយធ្វើឲ្យមនុស្សជាង ១,៣៤ លាននាក់ភៀសខ្លួន។
យុទ្ធនាការពីលើអាកាស គឺជាការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ។
ដែលក្នុងនោះអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 42,500 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើកចុងក្រោយ៕