ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២០ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,464នាក់ហើយ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបាននិយាយថា មនុស្ស 16នាក់បានស្លាប់ និង 59នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នករងរបួសដល់ 11,530។
អ៊ីស្រាអែល បាន ធ្វើ យុទ្ធនាការ ផ្លូវ អាកាស ដ៏ ធំ មួយ ក្នុង ប្រទេស លីបង់ ប្រឆាំង នឹង អ្វី ដែល ខ្លួន អះអាង ថា ជា គោល ដៅ របស់ ក្រុម ហេសបូឡា ចាប់ តាំង ពី ថ្ងៃ ទី២៣ ខែ កញ្ញា ដោយ ធ្វើ ឲ្យ មនុស្ស ជាង ១,៣៤ លាន នាក់ ភៀស ខ្លួន។
យុទ្ធនាការពីលើអាកាស គឺជាការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ។ ដែលក្នុងនោះអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 42,600នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើកចុងក្រោយ៕