យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ តុលា)ថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។
ទៅលើភាគខាងត្បូងអ៊ីស្រាអែល ហើយថែមទាំងធ្វើការឱ្យទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សាស្ទ្រីប ផងដែរ។
ទីភ្នាក់ងារជំនួយ UNRWA ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា មានបុគ្គលិកជាច្រើនដែលធ្វើបានជាសមាជិកក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងទៀត។ អង្គការសហប្រជាជាតិ បន្ទាប់ពីធ្វើការស៊ើបអង្កេតមួយ បាននិយាយកាលពីខែសីហាថា បុគ្គលិក UNRWA ប្រាំបួននាក់ អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ។
កាលពីថ្ងៃទី០៧ ខែតុលា ហើយបានបណ្តេញពួកគេចេញពីការងារ។
យោធាអ៊ីស្រាអែល បាននិយាយថា បុរសម្នាក់ឈ្មោះ ម៉ូហាម៉េដ អាប៊ូ អ៊ីទីវី (Mohammad Abu Itiwi) គឺជាមេបញ្ជាការក្រុមហាម៉ាស់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ និងបានជាប់ពាក់ព័ន្ធក្នុងការសម្លាប់ និងការចាប់ខ្លួនជនស៊ីវិលអ៊ីស្រាអែល។
យោធាបន្ថែមថា បុរសនោះត្រូវបាន UNRWA ជួលធ្វើជាបុគ្គលិកចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ហើយថាឈ្មោះរបស់គេត្រូវបានដាក់ក្នុងបញ្ជីនៃបុគ្គលិករបស់ទីភ្នាក់ងារនេះ៕