ក្រុមហេសបូឡានឹងលីបង់ បានប្រកាសអំពីការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែល។ នេះបើតាមTelegram ផ្លូវការរបស់ក្រុមនេះ។
សហគ្រាសឧស្សាហកម្មយោធាអ៊ីស្រាអែល ដែលមានទីតាំងនៅជិតទីក្រុង Acre ភាគពាយ័ព្យ ត្រូវបានវាយប្រហារដោយដ្រូន។ កាំជ្រួចជាច្រើនត្រូវបានបាញ់លើទីប្រជុំជន Kiryat Shmona ភាគខាងជើងនៃរដ្ឋជ្វីហ្វ ក្បែរព្រំដែនជាមួយប្រទេសលីបង់។ ខណៈមិនមានព័ត៌មានណាបញ្ជាក់អំពីលទ្ធផលនៃការវាយប្រហារនោះទេ។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ពេលនេះមានការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងយោធារបស់ក្រុមនេះផងដែរ៕