(ភ្នំពេញ)៖ តុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ បានសម្រេចឃុំខ្លួន មន្ត្រីយោធាចូលនិវត្តន៍ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ៖ គំរាមកំហែងនិងប៉ងសម្លាប់។
ជនត្រូវចោទឈ្មោះ ជ័យ សុផាត អាយុ៦១ឆ្នាំ អតីតមន្ត្រីយោធាចូលនិវត្តន៍ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមដីកាបង្គាប់ឱ្យឃុំខ្លួនបានដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការពិនិត្យពីបទគំរាមកំហែងថានឹងសម្លាប់ ហើយប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ករណីនេះប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៣ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មុនការឃុំខ្លួនជនត្រូវចោទនេះ តុលាការបានទទទួលបណ្តឹង ពីប្រជាពលរដ្ឋ ដែលរងនូវការជេរប្រមាថ និងគំរាមកំហែងដល់អាយុជីវិត។
មិនតែប៉ុណ្ណោះអ្នកភូមិជាមួយគ្នា ក៏អតីតមន្ត្រីយោធារូបនោះ ជេរព្រឹកជេរល្ងាចដោយមិនខ្លាចនរណាឡើយ។
ក្រោយពីមានពាក្យបណ្តឹង កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានចុះឃាត់ខ្លួន និងបានកសាងសំណុំរឿង បញ្នូនបុរសខាងលើទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕