Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤៣.៧០០នាក់ហើយ!

ក្រសួងសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃសៅរ័(ទី១៥ខែវិច្ឆិកា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។
ប្រភពពីសារព័ត៌មាន Anadolu Agency។
បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៣.៧០០នាក់និងរបួសសរុប ប្រហែល ១០៣.៤៩០នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ក្រសួង៖ បន្តនិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន២៨នាក់ និងរបួស១២០នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។
ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់!។
អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version