Update៖ អង់គ្លេស ប្រកាសដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី!

កាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា) ចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់ (Iran Air) និងក្រុមហ៊ុនដឹកជញ្ជូនរបស់អ៊ីរ៉ង់ (IRISL) ជុំវិញការផ្គត់ផ្គង់មីស៊ីលដល់រុស្ស៊ី សម្រាប់ប្រើប្រាស់សង្រ្គាមនៅអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។

ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងសេវាអាកាសចរណ៍ពាណិជ្ជកម្ម រវាងអ៊ីរ៉ង់និងចក្រភពអង់គ្លេស។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានថ្កោលទោសសកម្មភាពរបស់អ៊ីរ៉ង់ ដែលលោកចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។ លោកបាននិយាយថា «ការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការធ្វើឱ្យខូចសន្តិសុខពិភពលោកគឺមានគ្រោះថ្នាក់ និងមិនអាចទទួលយកបាន។
ចក្រភពអង់គ្លេស ក៏បានដាក់ទណ្ឌកម្មលើកប៉ាល់ដឹកទំនិញរុស្ស៊ី PORT OLYA-3 ដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនសម្ភារៈយោធាទៅកាន់ប្រទេសរុស្ស៊ីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version