Update៖ មេដឹកនាំក្រុមហេសបូឡា និយាយថាអ៊ីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់បានទេ!

មេដឹកនាំក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃពុធ(ទី២០ខែវិច្ឆិកា)នេះថា អ៊ីស្រាអែលមិនអាចដាក់លក្ខខណ្ឌ សម្រាប់បទឈប់បាញ់បានទេ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៊ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាម។

ប្រភពពីសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយថា រាល់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ត្រូវតែធានាថាអ៊ីស្រាអែល នៅតែអាចធ្វើសកម្មភាពប្រឆាំងនឹងក្រុមហេសបូឡាបាន។ អ៊ីស្រាអែលបានពង្រីកគោលដៅសង្រ្គាមពីហ្កាហ្សាទៅលីបង់ជាមួយនិងការប្តេជ្ញាធានាសុវត្ថិភាពភាគខាងជើងប្រទេសដើម្បីអនុញ្ញាតឲ្យមនុស្ស រាប់ម៉ឺននាក់ដែលភៀសខ្លួនដោយសារតែការបាញ់ផ្លោង ឆ្លង ព្រំដែន អាចត្រលប់មកផ្ទះរបស់ពួកគេវិញ។
នៅក្នុងកាអត្ថាធិប្បាយខ្លីមួយ លោក Naim Qassem មេដឹកនាំហេសបូឡា និយាយថា «អ៊ីស្រាអែលមិនអាចឈ្នះ ហើយក៏មិនអាចដាក់លក្ខខណ្ឌឱ្យពួកយើងដែរ»។ លោក Qassem និយាយទៀតថា ក្រុមប្រដាប់អាវុធរបស់លោក ចង់ឱ្យការឈ្លានពានបញ្ចប់ទៅយ៉ាងពិតប្រាកដ និងរក្សាអធិបតេយ្យភាពរបស់លីបង់។ លោកប្តេជ្ញាថានឹងសងសឹក ចំពោះការវាយប្រហាររបស់អ៉ីស្រាអែលនាពេលថ្មីៗនេះ ទៅលើទីក្រុងបេរូត ដោយអាចធ្វើឡើងចំកណ្តាលទីក្រុង Tel Aviv តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version