Update៖ អ៊ីស្រាអែល វាយប្រហារលើឆ្នេរភាគខាងត្បូងប្រទេសលីបង់ ស្លាប់អ្នកនេសាទ២នាក់ទៀត!

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសនេះ បានឱ្យដឹងថា អ្នកនេសាទពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍(ទី២៣ខែវិច្ឆិកា) នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
ប្រភពពីសារព័ត៌មានAnadolu។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា ការវាយប្រហារដោយផ្ទាល់បានវាយប្រហារទៅលើក្រុមអ្នកនេសាទនៅលើឆ្នេរនៃស្រុក Tire ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់។

អ៊ីស្រាអែល បានធ្វើសង្រ្គាមឆ្លងព្រំដែន ជាមួយប្រទេសលីបង់ដោយបានបើក យុទ្ធនាការផ្លូវ អាកាសកាលពីចុងខែកញ្ញាប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅ របស់ក្រុមហេសបូឡា។

មនុស្សជាង 3,600 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ដោយមានជាង 15,300 នាក់បានរងរបួស និងជាង 1 លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីខែតុលាឆ្នាំមុន នេះបើយោងតាមអាជ្ញាធរសុខាភិបាលលីបង់។
ទីក្រុង Tel Aviv បានពង្រីកជម្លោះដោយបើកការវាយលុកលើទឹកដីលីបង់ភាគខាងត្បូងកាលពីថ្ងៃទី 1 ខែតុលា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version