សម្តេចធិបតី អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន!

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន មានការអញ្ជើញ ចូល រួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូ ពាក់ ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។
លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរ មីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានគូសរំលេចថា ការអញ្ជើញជា អធិប តី របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំកំពូល សៀម រាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ជាការបង្ហាញឱ្យឃើញនូវការគិតគូរ និង យកចិត្តទុកដាក់របស់ចំពោះសុខមាលភាពរបស់មនុស្សជាតិលើពិភពលោក ដែល រងគ្រោះដោយសារគ្រាប់មីន។
អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្ស លោក ។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ អនុសញ្ញាអូតាវ៉ា មាន រដ្ឋ ភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និង ជា ដៃ គូ ។ អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនា របស់ប្រជាពល រដ្ឋ ពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
មកដល់ពេលនេះអនុសញ្ញាអូតាវ៉ា មានអាយុកាល២៥ឆ្នាំហើយ។ អនុសញ្ញានេះ បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់ ហើយ បើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត ២៥ឆ្នាំ នេះ ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់ ត្រូវ បាន រកឃើញ និងកម្ទេចចោល។ ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិ ផ្ទុះពី សង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពល រដ្ឋ ប្រើ ប្រាស់។
អនុសញ្ញាអូតាវ៉ា បាននាំមកនូវការជួយគាំទ្រដល់ជនរងគ្រោះដោយ សារសំណល់ ជាតិ ផ្ទុះបន្សល់ពីសង្គ្រាមលើពិភពលោក ដែលគេដឹងថា ក្នុងមួយឆ្នាំមានជាង ៥ ពាន់ នាក់។ អនុសញ្ញាអូតាវ៉ា បានបង្កើតនូវចលនា និងការប្តូរផ្តាច់រួមគ្នាជាសកល ដើម្បីបោសសំអាតគ្រាប់រំសេវនៅលើពិភពលោក។ អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញា មនុស្សធម៌ ដែលបានចូលរួមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពិភពលោក ចូលរួម សង្គ្រោះសហគមន៍មូលដ្ឋាន ដែលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម និងជួយសង្គ្រោះជនរងគ្រោះដោយសារមីនក្នុងពិភពលោកពោរពេញដោយជោគជ័យ និងមោទនភាព ក្នុងរយៈពេល២៥ឆ្នាំមកនេះ។
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិង កំពុង បំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីន ប្រឆាំង មនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុង ការងារបោស សម្អាត មីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។
កម្ពុជា បានក្លាយទៅជាប្រទេស ដំបូងគេនៅ អាស៊ី ប៉ាស៊ីហ្វិក ទទួលបានការទុកចិត្ត ឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ក្រោយពេល អនុសញ្ញាអូតាវ៉ា ដែលជាកិច្ចប្រជុំកំពូលលើកទី៥។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គ ឧត្តម សម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាម ប្រទេស ធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុប បំបាត់ មីន លើសកលលោក។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិ សាស្ត្រដ៏ ជូរចត់ពីភ្លើងសង្គ្រាម មកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជា ប្រទេស មួយ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅ ទូ ទាំង ប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបាន ពីនយោបាយ ឈ្នះ-ឈ្នះពីមគ្គទេសក៍ដ៏ឆ្នើមរបស់យើង សម្តេចតេជោ លោកបាននាំមកជូន ជាតិ ទាំងអស់នេះ បានធ្វើឱ្យកម្ពុជាស័ក្តិសមជាប្រទេសដែលទទួលធ្វើជាប្រធាន អនុ សញ្ញាអូតាវ៉ា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីន»។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងពិនិត្យឡើងវិញនៃការងាររបស់អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សលោក។ រាល់៥ឆ្នាំម្តងអនុសញ្ញាអូតាវ៉ា មានកិច្ចប្រជុំបែបនេះ ដើម្បីវាយ តម្លៃការងារ៥ឆ្នាំកន្លងមក ហើយរៀបចំផែនការសកម្មភាព៥ឆ្នាំទៅមុខទៀត។
លោក លី ធុជ បានឱ្យដឹងទៀតថា គោលដៅនៃកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប មានចំនួន៣រួមមាន៖ ទី១) ពិនិត្យឡើងវិញនូវសកម្មភាព និងស្ថានភាពនៃការ អនុវត្តន៍ អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំកន្លងមក, ២) ដើម្បីធ្វើសេចក្តីសម្រេចចិត្ត មួយចំនួនទាក់ទងទៅនឹងរដ្ឋភាគីទាំងឡាយ ដែលបាននិងកំពុងអនុវត្តន៍ កាតព្វកិច្ច នៃអនុសញ្ញាអូតាវ៉ា, ទី៣) ដើម្បីអនុវត្តន៍នូវឯកសាសំខាន់ៗ ដែលនឹងយកទៅប្រើ ប្រាស់ យូរ អង្វែងដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា។
ឯកសាសំខាន់ៗដែលត្រូវអនុវត្តន៍នេះរួមមាន៖

១៖ សេចក្តីថ្លែងការណ៍នយោបាយ ដែលបញ្ជាក់ពីគោលបំណង និងការប្តេជ្ញាចិត្តខ្ពស់របស់ សហគមន៍អន្តរជាតិ ក្នុង ការ ទប់ស្កាត់ការផលិត និងការប្រើប្រាស់ ការដឹកជញ្ជូន និងការកម្ទេចចោល នូវគ្រាប់ មីន ដែលមាននៅក្នុងពិភពលោក។ សេចក្តីថ្លែងការណ៍នេះ ជាសារដាស់ស្មារតីដល់ ពិភព លោករួបរួមគ្នាទប់ស្កាត់ការប្រើប្រាស់សំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេស រួប រួមគ្នា ដើម្បីផ្តល់នូវការជួយគាំទ្រដល់ជនរងគ្រោះដោយសារ សំណល់ ជាតិផ្ទុះ ពីសង្គ្រាម។
ទី២៖ ផែនការសកម្មភាពសម្រាប់៥ឆ្នាំទៅមុខទៀត ដែលជាឯកសាស្នូល ជាត្រី វិស័យ ជាផែនទី ជាសកម្មភាព ជាយុទ្ធសាស្ត្ររបស់អនុសញ្ញាអូតាវ៉ា ដែលត្រូវ អនុម័ត ក្នុងកិច្ចប្រជុំកំពូលនៅសៀមរាប។ ផែនការសកម្មភាពត្រូវបាន ពង្រាង រួចហើយ ដែលមានសកម្មភាពរហូតដល់ទៅ៤៨។
ក្រៅពីនេះកិច្ចប្រជុំក៏នឹងជជែកពិភាក្សាលើការងារយេនឌ័រ ការងារពិការភាព ការងារ បរិស្ថាន និងការងារបម្រែបម្រួលអាកាសធាតុផងដែរ។
កម្ពុជា គឺជាប្រទេសមួយដែលបានរងទុក្ខវេទនា និងខ្លោចផ្សាបំផុត ដោយសារភ្លើង សង្គ្រាម។ ភ្លើងសង្គ្រាមបានបន្សល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពាស ពេញ ផ្ទៃដី។ បើទោះបីសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក៏គ្រាប់ មីន និងគ្រាប់បន្សល់ពីសម័យសង្គ្រាមផ្សេងទៀត នៅតែបន្តយាយីអាយុជីវិតប្រជា ពលរដ្ឋខ្មែរ និងបង្កើតភាពសោកសង្រេងជារឿយ។
ដើម្បីបញ្ចប់ភាពសោកសៅរបស់ពលរដ្ឋខ្មែរពីសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់បំផុតក្នុង ការ បោសសំអាតមីន និងគ្រាប់សល់ពីសម័យសង្គ្រាម។
រយៈពេល៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ផ្ទៃដីប្រមាណ ២,៥៣១ គីឡូ ម៉ែត្រ ក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ ប្រជា ជន ប្រមាណ ៩លាននាក់ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និង សំណល់ ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១,២៣២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិន ទាន់ ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។
ចាប់តាំងពីឆ្នាំ១៩៧៩ ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១។
គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះ ពី សង្គ្រាមចំនួន ២,០០១គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូ ម៉ែត្រ ក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់ បញ្ចូល ទាំង គ្រាប់បែកចង្កោមផងដែរ។ ទោះបីយ៉ាងណាម មកដល់ពេលនេះ មានខេត្តចំនួន១៥ហើយ ត្រូវបានប្រកាសជាខេត្តអស់មីន។ ដោយឡែកខេត្តជាប់ព្រំដែន ជាខេត្តនៅសល់មីនច្រើន ដែលត្រូវប្រឹងប្រែងបោសសំអាតបន្ត។
ប្រតិបត្តិការបោសសំអាតមីនរយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជា បានចំណាយ ថវិកា រង្វង់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៥ខាងមុខនេះ អាជ្ញាធរមីន គ្រោងស្នើថវិការាជរដ្ឋាភិបាលប្រមាណ ៥លានដុល្លារ ដើម្បីបោសសំអាតមីនបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version