Update៖ អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់នៅតំបន់West Bank!

កងទ័ព អ៊ីស្រាអែល បានសម្លាប់កុមារប៉ាឡេស្ទីនម្នាក់និងយុវជនម្នាក់កាលពីល្ងាចថ្ងៃអាទិត្យ(ទី២៤ខែវិច្ឆិកា)អំឡុងពេលការលុកលុយចូលក្នុងក្រុងYa’bad ដែលស្ថិតនៅភាគខាងត្បូងក្រុងJenin ក្នុងតំបន់West Bank។
ប្រភពពីសារព័ត៌មានAnadolu។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ជនរងគ្រោះត្រូវបានគេស្គាល់ថាជា Muhammad Hamarsheh អាយុ 13 ឆ្នាំ និង Ahmad Zaid អាយុ 20 ឆ្នាំដែលអ្នកទាំងពីរត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែល។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA កងទ័ពអ៊ីស្រាអែលបានវាយលុកក្រុង Ya’bad ពីច្រកចូលភាគខាងកើតរបស់ខ្លួន ដែលនាំឱ្យមានការប៉ះទង្គិចគ្នារវាងទាហាន និងប្រជាជន។

ក្នុងអំឡុងពេលប្រឈមមុខគ្នាទាហានអ៊ីស្រាអែលបានបាញ់គ្រាប់រំសេវក៏ដូចជាគ្រាប់បែកដៃនិងឧស្ម័នបង្ហូរទឹកភ្នែកដែលបណ្តាលឱ្យអ្នកទាំងពីររងរបួស។ ពួកគេត្រូវ បានគេដឹកទៅកាន់មន្ទីរពេទ្យដែលក្រោយមកត្រូវបានគេប្រកាសថាស្លាប់។

គួរបញ្ជាក់ថា ភាពតានតឹងបាននឹងកំពុងកើនឡើងខ្ពស់នៅតំបន់ West Bank ដោយសារតែការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ Gaza Strip ដែលបានសម្លាប់មនុស្សប្រហែល 44,000 នាក់ ភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហារកាលពីខែតុលាឆ្នាំមុនដោយក្រុមតស៊ូប៉ាឡេស្ទីន Hamas ។

ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជិត ៧៩៧នាក់ត្រូវបានសម្លាប់ និងជាង ៦,៤៥០នាក់រងរបួស ដោយអ៊ីស្រាអែលនៅក្នុងទឹកដីដែលកាន់កាប់ នេះបើយោងតាមក្រសួងសុខាភិបាល។

តុលាការយុត្តិធម៌អន្តរជាតិបានចេញមតិយោបល់សំខាន់មួយនៅក្នុងខែកក្កដាដែលបានប្រកាសការកាន់កាប់ដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែលថា “ខុសច្បាប់” និងទាមទារឱ្យមានការជម្លៀសការតាំងទីលំនៅទាំងអស់នៅក្នុង West Bank និង East Jerusalem ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version