Update៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី បន្តស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង!

ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា)នេះបានចាប់ផ្ដើមធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេឡើងវិញ ដើម្បីតាមស្វែងរកមនុស្ស ៧នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានវាយប្រហារលើខេត្ត North Sumatra ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់។
ប្រភពពីសារព័ត៌មាន Reuters។

បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី លោក Abdul Muhari មានមនុស្ស ១១នាក់បានស្លាប់ក្នុងគ្រោះរអិលបាក់ដី នៅក្នុងស្រុក Karo, Padang Lawas និងស្រុក Tapanuli Selatan ខណៈ៤នាក់ផ្សេងទៀតស្លាប់ក្នុងគ្រោះទឹកជំនន់នៅក្នុងស្រុក Deli Serdang។ លោក Muhari ក្រុមអ្នកជួយសង្រ្គោះជាង ១០០នាក់ រួមជាមួយប៉ូលិស និងយោធា កំពុងបន្តតាមស្វែងរកអ្នកបាត់ខ្លួនទាំង៧នាក់ ប៉ុន្តែប្រតិបត្តិការរបស់ពួកគេកំពុងជួបផលលំបាកដោយសារតែភ្លៀងនៅតែបន្តធ្លាក់។
គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាពិសេសក្នុងរដូវភ្លៀងតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version