ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី២៦ខែវិច្ឆិកា) នេះថា អ៊ុយក្រែនបានវាយប្រហារប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីល ATACMS ដែលផលិតដោយអាមេរិកចំនួនពីរដង ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។
ប្រភពពីសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារទាំងពីរដង បានកំណត់គោលដៅទៅលើតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន។ ការវាយប្រហារលើកទីមួយបានកើតឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ដោយបំផ្លាញប្រព័ន្ធរ៉ាដា នៃប្រព័ន្ធការពារដែនអាកាស S-400។ ចំណែកឯ ការវាយប្រហារលើកទីពីរ បានកើតឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ដោយកំណត់គោលដៅទៅលើអាកាសយានដ្ឋាន Kursk-Vostochny និងបណ្តាលឱ្យទាហានពីរនាក់រងរបួស។
ទន្ទឹមគ្នានេះ រុស្ស៉ីបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំវិធានការសងសឹងវិញចំពោះការវាយប្រហាររបស់អ៊ុយក្រែន៕