Update៖ លោក Gideon Saar មានជំនឿថា មេរិកនឹងដាក់ទណ្ឌកម្មលើតុលាការ ICC ជុំវិញចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល!

លោក Gideon Saar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានបង្ហាញថា អាមេរិកនឹងដាក់ទណ្ឌកម្ម ទៅលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ។
ប្រភពពីសារព័ត៌មានសារព័ត៌មាន Reuters។

អ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តរបស់ ICC ក្នុងការចោទប្រកាន់មន្ត្រីអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងជម្លោះហ្គាហ្សា។
លោក Saar បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែក យ៉ាងដូច្នេះថា «ខ្ញុំមានទំនោរជឿថានៅទីក្រុងវ៉ាស៊ីនតោន ច្បាប់នឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីប្រឆាំងនឹង ICC ហើយអ្នកណាដែលសហការជាមួយវា»។
លោក Saar ក៏បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តប្រយុទ្ធរហូតដល់សម្រេចគោលដៅរបស់ខ្លួន ក្នុងការដោះលែងចំណាប់ខ្មាំង និងបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា។ហើយអ៊ីស្រាអែលមិនមានបំណងចង់គ្រប់គ្រងជីវិតជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សា ហើយចង់បានសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version