Update៖ ក្រុមកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ ចូលជួយរដ្ឋាភិបាលស៊ីរី ប្រយុទ្ធជាមួយក្រុមឧទ្ទាម!

យោងតាមប្រភពបានឱ្យដឹងថា យុទ្ធជនអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់រាប់រយនាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ((ទី២ខែធ្នូ) ដើម្បីជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមដែលបានដណ្តើមកាន់កាប់ក្រុងអាឡិបប៉ូកាលពីសប្តាហ៍មុន ប៉ុន្តែក្រុមហេសបូឡារបស់លីបង់មិនមានគម្រោងសម្រាប់ពេលនេះដើម្បីចូលរួមជាមួយពួកគេនោះទេ។
ប្រភពពីសារព័ត៌មាន Reuters។

កងសន្តិសុខអ៊ីរ៉ាក់ ២នាក់និយាយថា យ៉ាងហោចណាស់អ្នកប្រយុទ្ធ ៣០០នាក់មកពីក្រុម Badr និង Nujaba បានឆ្លងចូលទៅស៉ីរី កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន។
ក្រុមឧទ្ទាមកំពុងប្រើប្រាស់ផ្លូវលំ ដើម្បីគេចពីច្រកព្រំដែនផ្លូវការ ហើយពួកគេនៅទីនោះ ដើម្បីការពារទីសក្ការបូជានិកាយស៉ីអ៉ីតមួយកន្លែង។ ប្រធាន កងកម្លាំង Popular Mobilisation Forcesរបស់ប្រទេសអ៉ីរ៉ាក់ បានឱ្យដឹង ថាមិនមានក្រុមនៅក្រោមឆ័ត្រ របស់ខ្លួនចូលទៅក្នុងប្រទេសស៊ីរីឡើយហើយ ថាខ្លួនមិនធ្វើប្រតិបត្តិការ ក្រៅប្រទេសអ៊ីរ៉ាក់ទេ។

មន្រ្តីយោធាជាន់ខ្ពស់ស៊ីរីម្នាក់និយាយថា «អ្នកប្រយុទ្ធបានបំបែកជាក្រុមតូចៗ ដើម្បីជៀសវាងការវាយប្រហារតាមអាកាស។ ពួកគេគឺជាកម្លាំងថ្មីដែលត្រូវបានបញ្ជូន ឱ្យមកជួយទាហានរបស់យើង នៅជួរមុខភាគខាងជើង»។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានអះអាងថា យោធាស៉ីរីមានលទ្ធភាពប្រឈមមុខនឹងក្រុមឧទ្ទាម ហើយបើនិយាយពីក្រុមជីវពលក្នុងតំបន់ ដែលគាំទ្រដោយអ៊ីរ៉ង់ លោកថាពួកគេនឹងជួយ ខណៈអ៊ីរ៉ង់នឹងផ្តល់ការគាំទ្រណាមួយ ដែលស៉ីរីត្រូវការ។

គួរបញ្ជាក់ថា ក្រុមកងជីវពលក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានរួមចំណែកក្នុងជោគជ័យនៃកងកម្លាំងគាំទ្ររដ្ឋាភិបាលស៉ីរី លើការបង្ក្រាបក្រុមឧទ្ទាមបះបោរ ប្រឆាំងប្រធានាធិបតី លោក Bashar al-Assad កាលពីឆ្នាំ ២០១១ ហើយពួកគេបានរក្សាមូលដ្ឋាន នៅស៉ីរីជាយូរមកហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version