Update៖ លោក ពូទីន ថាអំឡុងចុងឆ្នាំ២០២៥អាចនឹងដាក់ពង្រាយមីស៉ីលបាលិស្ទីគស៊េរីថ្មី Oreshnikនៅបេឡារុស!

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) បាននិយាយថាទីក្រុងមូស្គូអាចនឹងដាក់ពង្រាយ ប្រព័ន្ធមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេងហៅថា Oreshnik នៅក្នុងទឹកដីប្រទេសបេឡារុស នៅអំឡុង៦ខែចុងក្រោយ នៃឆ្នាំ២០២៥។ ប្រភពពីសារព័ត៌មាន Reuters។

លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះសំណើមួយ របស់ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងមីនស្កិ៍។ លោក ពូទីន បានបញ្ជាក់ថា បេឡារុសនឹងជាអ្នកកំណត់គោលដៅ សម្រាប់មីស៉ីល Oreshnik ដែលដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ រុស្ស៊ីបានប្រើមីស៉ីល Oreshnik ដែលជាមីស៉ីលស៊េរីថ្មី វាយប្រហារលើទីក្រុងរបស់អ៊ុយក្រែន ខណៈលោក ពូទីន បានអះអាងថា វាគឺជាការធ្វើតេស្តមីស៉ីលនោះលើកដំបូង ក្នុងសមរភូមិជាក់ស្តែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version