Update៖ អ៊ីស្រាអែល វាយប្រហារនៅជិតកំពង់ផែសមុទ្រមេឌីទែរ៉ាណេរបស់ស៉ីរី!

សន្តិសុខស៉ីរី បាននិយាយកាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ)ថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៊ីស្រាអែល កំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស ដែលដំឡើងនៅជិតកំពង់ផែ Latakia សមុទ្រមេឌីទែរ៉ាណេ នៃប្រទេសស៉ីរី។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។
សន្តិសុខក្នុងតំបន់ពីរនាក់ បានប្រាប់ Reuters ថា ថ្មីៗនេះអ៉ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួន ៣លើក នៅក្នុងរដ្ឋធានីដាម៉ាស ប្រឆាំងអគារសន្តិសុខ និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់អតីតរដ្ឋាភិបាលស៉ីរី ដោយនិយាយថា ពីមុនទីនេះត្រូវបានអ៉ីរ៉ង់ប្រើប្រាស់ជាកន្លែងផលិតមីស៉ីល។ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ (ម៉ោងក្នុងតំបន់) អ៉ីស្រាអែល ក៏បានវាយប្រហារលើគោលដៅចំនួន ៧ទៀត នៅភាគនិរតីប្រទេសស៉ីរី រួមមានមូលដ្ឋានទ័ពអាកាស Khalkhala ភាគខាងជើងទីក្រុង Sweida។ វាបានកើត ឡើង បន្ទាប់ ពី ក្រុម ឧទ្ទាម ស៉ីរី ផ្ដួល រំលំ របប ប្រធានាធិបតី Bashar al-Assad៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version