(កាតា)៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ហ្វៃស៊ាល ប៊ីន ថានី អាល់ ថានី (Sheikh Faisal Bin Thani Al-Thani) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងលោក Mohammed Saif Al-Sowaidi ប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរវិនិយោគប្រទេសកាតា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។