Update៖ អ៊ុយក្រែន វាយប្រហារលើតំបន់ព្រំដែននិងឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី!

អ៊ុយក្រែន បានវាយប្រហារតំបន់ព្រំដែនរុស្ស៊ីដោយកាំជ្រួច និងដ្រូនកាលពីព្រឹកថ្ងៃពុធ(ទី១១ខែធ្នូ)ដោយបានបង្កឱ្យមានភ្លើងឆេះនៅឃ្លាំងស្តុកប្រេង និងបំផ្លាញកន្លែងឧស្សាហកម្ម។
ប្រភពពីសារព័ត៌មាន Reuters។

ការវាយប្រហារពីរដាច់ដោយឡែកពីគ្នាបានផ្តោតលើតំបន់ Rostov ភាគខាងត្បូងរបស់រុស្ស៊ី និងតំបន់ Bryansk ភាគខាងលិច ដែលតំបន់ទាំងពីរនេះត្រូវបានវាយប្រហារដោយការបាញ់ឆ្លងព្រំដែនទូទាំងការឈ្លានពានជិតបីឆ្នាំរបស់ទីក្រុងម៉ូស្គូ។

អ៊ុយក្រែន បានអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹក ចំពោះការវាយប្រហាររបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ ទោះជាយ៉ាងណា រុស្ស៊ី បានថ្កោលទោសសកម្មភាពរបស់អ៊ុយក្រែន និងបានព្រមានថា ការប្រើប្រាស់កាំជ្រួច ATACMS របស់អ៊ុយក្រែន គឺជាការបង្កហេតុ ដែលអាចនាំឱ្យមានសង្រ្គាមកាន់តែទូលំទូលាយ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា អង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ១៤គ្រឿង នៅពេលយប់ នៅលើតំបន់ Bryansk ដែលជាប់ព្រំដែនអ៊ុយក្រែន។
អភិបាលខេត្ត លោក Alexander Bogomaz បានបញ្ជាក់ថា រោងចក្រមួយកន្លែងនៅទីនោះបានឆាបឆេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version