Update៖ អូស្ត្រាលី បង្ហាញច្បាប់ថ្មីដាក់ពិន័យលើក្រុមហ៊ុន Big Tech បើមិនផ្តល់សំណងដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលអូស្រ្តាលីនឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech ប្រសិនបើពួកគេបដិសេធមិនបន្តបង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីសម្រាប់មាតិកាព័ត៌មានដែលបង្ហោះនៅលើវេទិការបស់ពួកគេ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

គូសបញ្ជាក់ថា នៅក្រោមច្បាប់ថ្មីដែលបានស្នើឡើង ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណាដែលបដិសេធមិនចរចាជាមួយអ្នកបោះពុម្ភផ្សាយ ឬដកព័ត៌មានចេញពីវេទិការបស់ខ្លួនដូចដែលមេធំ Facebook, Meta បានធ្វើកន្លងមកនៅក្នុងប្រទេសកាណាដានោះ នឹងត្រូវបង្ខំឱ្យបង់ប្រាក់ជាកំហិតដោយមិនគិតពីអ្វីទាំងអស់។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងច្បាប់ថ្មីនេះទាំង ការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលីលោកស្រី Michelle Rowland, Meta និង Google មិនមានការឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version