(ភ្នំពេញ)៖ លោក អឿន អាត ប្រធានមណ្ឌលសុខភាពទួលគោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បានរងការចោទប្រកាន់ថា”មានចេតនាទុច្ចរិតស៊ីលុយឡាក់”ដោយកំណត់យកលុយ ពីក្រុមយុវជនស្ម័គ្រចិត្ត ក្នុងម្នាក់ៗចំនួន១០.០០០ដុល្លារ ជាថ្នូរនឹងរត់ការឱ្យពួកគេ បានចូលជាគ្រូពេទ្យនៃក្របខណ្ឌក្រសួងសុខាភិបាល។
លុះចុងក្រោយ ក្រុមគ្រួសារយុវជនស្ម័គ្រចិត្តដែលជាម្ចាស់ប្រាក់ បានថ្លែងហួសចិត្តថា”ប្រាក់ក៏បង់ថង់ក៏ដាច់”លុយក៏អស់ទារមកវិញមិនបាន.ខណៈក្របខណ្ឌក្រសួង ក៏ចូលមិនបានតាមការគ្រោងទុក.ទើបកើតរឿងក្ដៅក្រហាយ ឈានដល់រំលើកបើកកកាយ.និងប្ដឹងផ្ដល់គ្នា…!។
-ករណីនេះត្រូវលោក អឿន អាតបដិសេធចោល..!។
-ជុំវិញរឿងនេះលោកស្រី ប៉ុល ង៉ែត គ្រូពេទ្យនៅមណ្ឌលសុខភាពទួលគោក បានអះអាងប្រាប់(ដើមរាំង)នៅថ្ងៃទី១៥.១២.២០២៤ថា លោក អឿន អាត ប្រធានមណ្ឌលសុខភាពទួលគោក ពិតជាបានកំណត់ យកលុយពីក្រុមយុវជនស្ម័គ្រចិត្ត ដែលចង់ចូលក្របខណ្ឌក្រសួងសុខាភិបាល ក្នុងម្នាក់ៗ ចំនួន១០.០០០ដុល្លារប្រាកដមែន..!។
ជាក់ស្តែងៈ ទី១៖ ឈ្មោះ អ៊ីវ វុទ្ធី ភេទប្រុសអស់ចំនួន១០.០០០ដុល្លារ!។
២៖ ឈ្មោះ ហៃ សុធារិទ្ធិ ភេទប្រុសអស់ចំនួន១០.០០០ដុល្លារ! អ្នកទាំង២នាក់នេះ គឺបង់លុយលោក អឿន អាត តាមរយៈលោកស្រី ប៉ុល ង៉ែត តែម្ដង..!។
ពោលគឺ ខណៈពេលប្រគល់និងទទួលលុយ កាលពីអំឡុង ឆ្នាំ២០២២នោះ គឺលោក អឿន អាត មានយុទ្ធសាស្ត្រក្លែងនិងបង្វែរធ្វើជាលិខិតខ្ចីប្រាក់ជំនួយ.ដើម្បីឱ្យម្ចាស់ប្រាក់មានទំនុកចិត្ត និងលាក់បាំងកុំឱ្យបែកធ្លាយរឿងទៅខាងក្រៅ..!។
លុះក្រោយមកស្រាប់តែពួកគេមិន បានចូលក្របខណ្ឌក្រសួងសុខាភិបាល តាមសន្យា..!។
ទើបម្នាក់ៗភ្ញាក់ខ្លួនថា ចាញ់បោកគេហើយ និងតាមទារលុយពីលោក អឿន អាត មកវិញ.!។
ប៉ុន្តែលោក អឿន អាត បែរជាមានលេសនិងលើកហេតុនេះហេតុផលនោះ គ្មានឈប់គ្មានឈរ ក្នុងការពន្យារពេលសងលុយ ពីមួយខែទៅមួយខែ ដោយគ្មានការទទួលខុសត្រូវសោះឡើយ…។
ប្រភពដដែលបញ្ជាក់ថា ដើមចមដំបូង កាលពីកំឡុងឆ្នាំ២០២២ លោក អឿន អាត បានសួរគេឯងថា តើមាននរណាចង់ធ្វើជាគ្រូពេទ្យក្នុងក្របខណ្ឌក្រសួងសុខាភិបាល ដែរឬទេ..?។
ទន្ទឹមនិងនោះលោក អឿន អាត ក៏បាននិយាយបញ្ចុះបញ្ចូលនិងធានាអះអាងថា រូបគាត់ជាប្រធានមណ្ឌលសុខភាពផង ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តផង ហើយថែមទាំងស្គាល់អ្នកធំច្រើនទៀត ដែលមានអត្ថិភាពខ្ពស់! ក្នុងការបញ្ចូលក្របខណ្ឌក្រសួងសុខាភិបាល។
គ្រាន់តែឮបែបនេះទាំងលោកស្រី ប៉ុល ង៉ែត រួមនិងម្ចាស់ប្រាក់ បានជឿទុកចិត្តមួយរយភាគរយ និងប្រគល់លុយឱ្យលោក អឿន អាត ជាបន្តបន្ទាប់តាមរយៈកុងធនាគារ ដោយធ្វើលិខិតក្លែងថាជាលុយខ្លី..!!!។
-យោងតាមប្រភពដែល(ដើមរាំង)ទទួលបាន គឺពុំមែនមានតែជនរងគ្រោះខាងលើប៉ុណ្ណោះទេ.ដែលផុងខ្លួនប្រគល់លុយឱ្យយលោក អឿន អាត ជាថ្នូរនឹងរត់ការចូលក្របខណ្ឌក្រសួងសុខាភិបាលហើយបរាជ័យ ទារមកវិញមិនបាន..!។
ក្នុងនោះក៏មានឈ្មោះ យឹម រដ្ឋា(ភេទប្រុស)។
ឈ្មោះ សាយ នីកូឡា(ភេទស្រី)។
ឈ្មោះ ហាក់ ផល្លីណែត(ភេទស្រី)និងក្រុមយុវជនស្ម័គ្រចិត្តមួយចំនួនទៀតដែលមិនស្គាល់ឈ្មោះអស់។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រោយពេលក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ពុំមានឈ្មោះចូលក្របខណ្ឌតាមសន្យា។
ពួកគេបានសម្រុកទារលុយពីលោក អឿន អាត វិញ ដោយអ្នកខ្លះទារលុយបាន ក៏រក្សាភាពស្ងៀមស្ងាត់.ឯអ្នកទារមិនបាន កើតជារឿងក្ដៅក្រហាយរំលើកបើកកកាយនិងប្ដឹងផ្ដល់។
ស្របពេលដែលក្រុមគ្រួសារម្ចាស់ប្រាក់នីមួយៗ មានការឈឺចាប់និងទុក្ខសោក”ពោលគឺអស់ទាំងលុយ អត់ទាំងក្របខណ្ឌ”និងត្រូវទទួលបន្ទុក បង់លុយឱ្យធនាគាររាល់ខែ..ដោយសារខ្ចីយកមកប្រគល់ឱ្យលោក អឿន អាត ហើយទារមកវិញមិនបាន..។
-ឆ្លើយតបនិងការអះអាងខាងលើ នៅព្រឹកទី១៥.១២.២០២៤ លោក អឿន អាត ប្រធានមណ្ឌលសុខភាពទួលគោកបានថ្លែងបដិសេធប្រាប់(ដើមរាំង)ថារូបលោក ពុំបានយកលុយរត់ការ និងមិនចេះរត់ការអ្វីទេ.!។
-រីឯលោក យឹម ដេត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខបានថ្លែងថា លោកពុំបានដឹងទេ ចំពោះករណីខាងលើ។
ដោយលោកបញ្ជាក់ថា ខាងការិយាល័យ ពុំមានគោលការឱ្យយកលុយ ជាថ្នូរនឹងចូលក្របខណ្ឌនោះឡើយ.!។
-ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានថ្លែងប្រាប់(ដើមរាំង)ថា មន្ទីរពុំមានគោលការណាមួយ ដែលតម្រូវឱ្យអ្នកចូលក្របខណ្ឌ បង់ប្រាក់នោះទេ..!។
លោកបន្តថា ការប្រគល់និងទទួលលុយរវាងលោក អឿន អាត និងអ្នកចង់ចូលក្របខណ្ឌ ជារឿងបុគ្គលមិនពាក់ព័ន្ធនឹងអង្គភាពឡើយ.។
ពោលគឺអ្នកណាប្រព្រឹត្តខុសអ្នកនុង ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង…!!!។
-យ៉ាងណាក្ដីតាមរយៈសារព័ត៌មាន(ដើមរាំង)និងដំណើររឿងខាងលើ មន្ត្រីពេទ្យរួមនិងក្រុមយុវជនស្ម័គ្រចិត្តដែលជាម្ចាស់ប្រាក់ សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ.ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការលើលោក
អឿន អាត កុំមានការយោគយល់ឱ្យសោះ ដើម្បីឱ្យលោកប្រធានមណ្ឌលសុខភាពរូបនេះប្រគល់លុយមកឱ្យពួកខ្លួនវិញ ដោយក្ដីអនុគ្រោះ៕