សម្តេចតេជោ អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា!

(ភ្នំពេញ)៖ នៅទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីបិទ​សន្និបាតបូកសរុប​លទ្ធផល​ការ​ងារ​ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណបក្ស​ប្រជា​ជនកម្ពុជា នៅវិមាន៧មករា។

ក្នុងពិធិបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អិចន្ត្រៃយ៍បក្ស ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល​គណ​បក្សជាច្រើនរូបទៀតផងដែរ។

-គណៈចលនាមហាជន​គណបក្ស​ប្រជា​ជនកម្ពុជា បានបើកសន្និបាតបូកសរុប​លទ្ធផល​ការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីគណៈចលនា​មហា​ជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ២,០០០នាក់។

សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការកណ្តាល លើការងារ​ដឹក​នាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់​គណ​បក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការ​សង្គម​នានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម។
សន្និបាតបានបើកការជជែកពិភាក្សាយ៉ាងផុល​ផុស ហើយ​ក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រ​មួយ​ចំនួន​ពាក់ព័ន្ធកិច្ចការមហាជនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version