ប្រទេសរុស្ស៊ី នៅថ្ងៃពុធ(ទី១៨ខែធ្នូ)នេះបាននិយាយថា អ៊ុយក្រែន បានប្រើប្រាស់(គ្រាប់បែកផូស្វ័រពណ៌ស) ក្នុងការទម្លាក់ចេញពីយន្តហោះដ្រូន កាលពីខែកញ្ញា។
ប៉ុន្តែអ៊ុយក្រែន បានបដិសេធការចោទប្រកាន់នេះ និងបានចោទរុស្ស៊ីវិញ ថាជាអ្នកប្រើប្រាស់សារធាតុគីមីហាមឃាត់នៅក្នុងសមរភូមិ។
ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី១៨ ខែធ្នូនេះ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រុស្ស៊ីមានភស្តុតាង ដែលបង្ហាញ ពីការប្រើប្រាស់អាវុធគីមីនេះ ដោយអ៊ុយក្រែន ប៉ុន្តែលោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ…!។
ករណីនេះអ៊ុយក្រែន បានច្រានចោល និងបានចោទប្រកាន់រុស្ស៊ីវិញ ថាជាអ្នកប្រើប្រាស់សារធាតុគីមីហាមឃាត់ នៅក្នុងសមរភូមិ…!។
គួរបញ្ជាក់ថា ការចោទប្រកាន់គ្នាទៅវិញទៅមកនេះ បង្ហាញពីការកើនឡើងនៃភាពតានតឹង នៅក្នុងសង្រ្គាមរុស្ស៊ី.អ៊ុយក្រែន និងបង្កើនការព្រួយបារម្ភ អំពីការប្រើប្រាស់អាវុធគីមី ដែលអាចនាំឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល និងបរិស្ថាន៕