Update៖ អ៊ីរ៉ាក់ នឹងបញ្ជូនទាហានស៊ីរីត្រឡប់មកកាន់ប្រទេសខ្លួនវិញ!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែធ្នូ) អ៊ីរ៉ាក់បាននិយាយថា ខ្លួននឹងចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ចំពោះទាហានស៊ីរីនៃរបបអាសាដដែលត្រូវបានបណ្តេញចេញពីប្រទេស។

ប្រភពពីសារព័ត៌មានAnadolu។

ទីភ្នាក់ងារព័ត៌មានរដ្ឋ INA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Miqdad Miri បាននិយាយថា ដំណើរការនៃការបញ្ជូនទាហានស៊ីរីត្រឡប់ទៅប្រទេសរបស់ពួកគេវិញ នឹងចាប់ផ្តើមនៅថ្ងៃក្រោយ។
លោកបានបន្ថែមថា ៖ « ដំណើរការនឹងត្រូវ អនុវត្តបន្ទាប់ពីមានការសម្របសម្រួល ជាមួយអាជ្ញាធរស៊ីរី។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ទាហានស៊ីរីជាង 3.000 នាក់បានភៀសខ្លួនទៅកាន់ប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការដួលរលំនៃរបប Bashar Assad កាលពីថ្ងៃទី 8 ខែធ្នូ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version