Update៖ អាមេរិកនិងអារ៉ាប់ កំពុងពន្លឿនកិច្ចចរចាបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់!

ក្រុមអ្នកសម្រុះសម្រួល របស់អាមេរិក និងអារ៉ាប់ កំពុងធ្វើការឥតសម្រាកដើម្បីឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ខណៈក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាស្ទ្រីប បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន៤៤នាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍ (១៩ធ្នូ)។

ក្រុមសម្រុះសម្រួល នៅឯកិច្ចពិភាក្សាក្នុងប្រទេសអេហ្ស៊ីប និងកាតា កំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងមួយដើម្បីផ្អាកសង្គ្រាមរយៈពេល ១៤ខែនៅក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស ដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ថ្នូរដែលចាប់បានពីអ៊ីស្រាអែលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន នៅអ៊ីស្រាអែល។
ប្រភពបាននិយាយថា អ្នកសម្រុះសម្រួលបានកាត់បន្ថយគម្លាតមួយចំនួនលើចំណុច ជាប់គាំងពីមុន ប៉ុន្តែភាពខុសគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version