Update៖ ក្រុមមន្រ្តីការទូតជាន់ខ្ពស់អាមេរិក កំពុងតែស្ថិតនៅទីក្រុងដាម៉ាស!

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាក្រុមមន្រ្តីការទូតជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន នាថ្ងៃសុក្រ(ទី២៩ខែធ្នូ)កំពុងតែស្ថិតនៅទីក្រុងដាម៉ាស ដើម្បីជួបជាមួយអាជ្ញាធរថ្មីនៃប្រទេសស៉ីរី ដែលដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS)ក្នុងជំនួបផ្លូវការលើកដំបូងរវាងភាគីទាំងពីរ។

ប្រភពពីសារព័ត៌មាន Reuters។

ក្រុមមន្រ្តីខាងលើ រួមមានលោកស្រី Barabra Leaf, មន្រ្តីការទូតកំពូលទទួលបន្ទុកមជ្ឈិមបូព៌ា នៃក្រសួងការបរទេសអាមេរិក បេសកជនប្រធានាធិបតី ទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង លោក Roger Carstens និងទីប្រឹក្សាជាន់ខ្ពស់ទើបតែងតាំង គឺលោក Daniels Rubinstein ដែលឥឡូវទទួលបន្ទុកដឹកនាំការធ្វើប្រាស្រ័យទងជាមួយស៉ីរី របស់ក្រសួងការបរទេសអាមេរិក។ ពួកគេគឺជា មន្រ្តីការទូតអាមេរិកដំបូងបង្អស់ ដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីដាម៉ាស ចាប់តាំងពីក្រុមឧទ្ទាម បានផ្តួលរំលំរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad។
ដំណើរទស្សនកិច្ចខាងលើនេះ គឺចំពេលដែលរដ្ឋាភិបាលនៃក្រុមប្រទេសលោកខាងលិច កំពុងបើកច្រកទាក់ទងដោយ សន្សឹមៗជាមួយ HTS និងមេដឹកនាំក្រុមនេះ គឺលោក Ahmed al-Sharaa ហើយចាប់ផ្តើមពិចារណា ថាតើគួរលុបចោលវិញ នូវការចាត់ថ្នាក់ក្រុមនេះ ជាអង្គការភេរវករ ដែរឬយ៉ាងណា។ ប៉ុន្មានថ្ងៃចុងក្រោយមកនេះប្រទេសបារាំង និងចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមបង្កើតការទាក់ទងជំហានដំបូង ជាមួយក្រុម HTS ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version