កាលពីថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ លោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី ថាកំពុងបង្កេីតបញ្ហាថាមពល ប្រឆាំងអ៊ុយក្រែនតាមបញ្ជារបស់រុស្ស៊ី ខណៈដែលជម្លោះលេីការបញ្ជូនឧស្ម័ននៃប្រទេសទាំងពីរកាន់តែស៉ីជម្រៅ។
ប្រភពពីសារព័ត៌មាន Reuters។
ឧស្ម័នរុស្ស៊ីត្រូវបញ្ជូនកាត់តាមអ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរួមទាំងស្លូវ៉ាគី ប៉ុន្តែលំហូរនេះនឹងត្រូវបញ្ឈប់នៅពេលកិច្ចព្រមព្រៀងឆ្លងកាត់ដែលមានស្រាប់ មុនសង្រ្គាមផ្ទុះឡេីង ផុតកំណត់នៅចុងឆ្នាំនេះ។ លោក Fico ដែលបានទៅសួរសុខទុក្ខលោក ពូទីន ដល់ទីក្រុងមូស្គូកាលពីដើមសប្តាហ៍នេះនិយាយថា ស្លូវ៉ាគីនឹងពិចារណាចាត់វិធានការប្រឆាំងអ៊ុយក្រែន ដូចជាការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ប្រសិនបើទីក្រុងកៀវ បញ្ឈប់ការដឹកជញ្ជូនឧស្ម័នចាប់ពីថ្ងៃទី១ ខែមករា ។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា វាហាក់ដូចជាលោក ពូទីន បញ្ជាឱ្យលោក Fico បង្កេីតបញ្ហាផ្នែកថាមពលមួយទៀត ប្រឆាំងនឹងអ៊ុយក្រែនដោយចំណាយផលប្រយោជន៍របស់ប្រជាជនស្លូវ៉ាគី។ តាម លោក ហ្សេលេនស្គី បច្ចុប្បន្នស្លូវ៉ាគីផ្គត់ផ្គង់ ១៩ភាគរយនៃការនាំចូលថាមពលរបស់អ៊ុយក្រែន៕