(កណ្តាល)៖ ផ្ទះប្រជាពលរដ្ឋដែលសង់អំពីឈើប្រក់ក្បឿងចំនួន៤ខ្នង បានរងការខូចខាតទាំងស្រុង សល់តែជើងសសរនិងជណ្តើរ ខណៈផ្ទះ២ខ្នងទៀត ខូចខាតជញ្ជាំងមួយចំហៀង។
បន្ទាប់ពីត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅឡើង ចេញពីផ្ទះរបស់ឈ្មោះ ឈី ស៊ីម៉ន ភេទស្រី អាយុ៥៩ឆ្នាំ មានបណ្តោយ១៤ម៉ែត្រ ទទឹង៩ម៉ែត្រ និងរាលដាលទៅឆេះផ្ទះរបស់ឈ្មោះ លន់ ធួក ភេទស្រី អាយុ៥៦ឆ្នាំ ដែល មានទទឹង៨ម៉ែត្រ និងបណ្តោយ៩ម៉ែត្រ រៀបបន្ទប់ថ្មក្រោយ ។
រួចក៏ឆ្លងទៅដល់ផ្ទះឈ្មោះ ទិត ហឹម ភេទប្រុស អាយុ៦៨ឆ្នាំ មានបណ្តោយ៩,៥ម៉ែត្រ ទទឹង៦,៥ម៉ែត្រ និងបានឆេះបន្តទៅផ្ទះទី៤ទៀត មានបណ្តោយ៩ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ លន់ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ ព្រមទាំងបានរាលបន្តទៅឆេះផ្ទះរបស់ឈ្មោះ កន ស៊ីថា ភេទស្រី អាយុ៥៣ឆ្នាំ និងផ្ទះរបស់ឈ្មោះ លន់ ធឿន អស់មួយចំហៀងទៀត តែត្រូវបានឡានទឹកអន្តរាគមន៍ បាញ់ពន្លត់ជួយទាន់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលឆាបឆេះភ្លាមៗ អ្នកភូមិ និងអាជ្ញាធរ បានទូរសព្ទមកឡានទឹក និងជួយសង្គ្រោះភ្លាមៗដែរ ។
ប៉ុន្តែមិនអាចចូលបានដោយសារម្ចាស់ផ្ទះទី១ ទី២ និងទី៣ មិននៅផ្ទះនិងចាក់សោរចោល ហើយក្រោយពីទទួលបានព័ត៌មានភ្លាម ។
រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកមុខកំពូល និងរបស់រដ្ឋបាលស្រុកមុខកំពូល ចំនួន២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកពញាឮ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល រថយន្តអធិការដ្ឋាននគរបាលស្រុកបាធាយ ខេត្តកំពង់ចាម រថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាល១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់បុរីអាមូរី៧មករា ១គ្រឿង ។
បានចេញអន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់គ្នា និងដោយប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត និងពេលប្រមាណជាង៣ម៉ោង ទើបអាចគ្រប់គ្រងបាននិងរលត់ជាស្ថាពរ ហើយមិនមានមនុស្សណាម្នាក់រងរបួស ឬក៏ស្លាប់នោះទេ។
-មូលហេតុសង្ស័យទុស្សេខ្សែភ្លើង៕