កាលពីថ្ងៃពុធ(ទី១ ខែមករា)មន្ត្រីនៅអាមេរិក បានឱ្យដឹងថាមនុស្ស១០នាក់បានស្លាប់និង៣០នាក់របួស ក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូង មនុស្សនៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans។
ប្រភពពីសារព័ត៌មាន Reuters។
ទូរទស្សន៍ CBS News ដោយផ្អែកលើសាក្សី បានរាយការណ៍ថាមានរថយន្ដមួយគ្រឿងបានបើកបំបុកចូលក្នុងចំណោមហ្វូងមនុស្ស ក្នុងល្បឿនយ៉ាងលឿនហើយក្រោយមកអ្នកបើកបរបានចេញពីរថយន្ដ និងបានបើកការបាញ់ប្រហារ ជាហេតុធ្វើឱ្យប៉ូលិសនៅក្បែរនោះបាញ់តបតទៅវិញ។ ចំណែក អ្នករបួសត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យចំនួន៥ផ្សេងៗពីគ្នាផងដែរ៕