កាលពីថ្ងៃពុធ(ទី១ខែមករា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្ស 7 នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅភាគខាងត្បូងប្រទេសម៉ុងតេណេហ្គ្រោ។
ប្រភពពីសារព័ត៌មានAnadolu។
ប៉ូលីសម៉ុងតេណេហ្គ្រិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យបានបើកការវាយប្រហារបាញ់រះបន្ទាប់ពីចេញពីរបារមួយ ជាមួយនឹងអាវុធរបស់គាត់ រួចហើយក៏បានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតបន្ថែមបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ។
ក្រោយកើតហេតុ ប៉ូលិស បានជំរុញឲ្យ ពលរដ្ឋរក្សាភាពស្ងប់ស្ងាត់និងនៅក្នុងផ្ទះ។
ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ៕