Update៖ អ្នកបើករថយន្ត Cybertruck ត្រូវគ្រាប់កាំភ្លើងចំក្បាលមុនពេលផ្ទុះស្លាប់ក្នុងទីក្រុង Las Vegas! 

យោងតាមអាជ្ញាធរបានឱ្យដឹងថា អ្នកបើកបររថយន្ត Cybertruck ត្រូវបានរងរបួសដោយសារគ្រាប់កាំភ្លើងចំក្បាល មុនពេលរថយន្តបានផ្ទុះនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas ។

ប្រភពពីសារព័ត៌មានAnadolu។

លោក Kevin McMahill តម្រួតខោនធី Clark បានកំណត់អត្តសញ្ញាណអ្នកបើកបរថាជា Matthew Livelsberger ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដោយនិយាយថាគាត់ “បានរងរបួសដោយគ្រាប់កាំភ្លើងទៅក្បាលមុនពេលមានការបំផ្ទុះរថយន្ត” ។

អាជ្ញាធរបានដាក់ការសង្ស័យថា  ករណីនេះវាអាចជាការធ្វើអត្តឃាតបន្ទាប់ពីបញ្ចប់បេសកកម្ម ដោយបាញ់សម្លាប់ខ្លួនឯងរួចបំផ្ទុះរថយន្ត។ ព្រោះពុំមានស្លាកស្នាម ដែលអាចសង្ស័យនៅជុំវិញកន្លែងកើតហេតុនោះឡើយ។

ដោយនិយាយទៅកាន់របាយការណ៍អំពីទំនាក់ទំនងរវាងជនសង្ស័យ Las Vegas និងជនសង្ស័យនៅក្នុងការវាយប្រហារនៅ New Orleans នៅថ្ងៃចូលឆ្នាំថ្មី អាជ្ញាធរបាននិយាយថា ជនរងគ្រោះ និងជនសង្ស័យអាចមានការជាប់ពាក់ព័ន្ធនឹងគ្នា ខណៈដែលអ្នកទាំងពីរសុទ្ធតែបានបម្រើការនៅមូលដ្ឋានយោធា Fort Bragg ក្នុងរដ្ឋ North Carolina។

ទោះបីជាយ៉ាងណាក៏ដោយ វាគឺជា “មូលដ្ឋានយោធាដ៏ធំ” ហើយមិនមាន “កំណត់ត្រា” ដែលពួកគេបម្រើការនៅក្នុងអង្គភាពតែមួយ ឬសូម្បីតែឆ្នាំដូចគ្នានៅ Fort Bragg អ្វីមួយ ។

លោក McMahill បានបង្ហាញថា ជនសង្ស័យទាំងពីរត្រូវបានគេដាក់ពង្រាយទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននៅក្នុងឆ្នាំ 2009 ប៉ុន្តែមិនមានភស្តុតាងណាមួយដែលពួកគេស្ថិតនៅក្នុងខេត្ត ទីតាំង ឬអង្គភាពតែមួយក្នុងអំឡុងពេលនៃការដាក់ពង្រាយនោះទេ។
លោកបានបន្ថែមថា៖ «យើងក៏ដឹងដែរថាពួកគេទាំងពីរបានប្រើក្រុមហ៊ុនជួល Turo ដើម្បីជួលយានជំនិះរបស់ពួកគេ»។

ដោយឡែក FBI បាននិយាយថា “មិនមានទំនាក់ទំនងច្បាស់លាស់” រវាងការវាយប្រហារនៅទីក្រុង New Orleans និងការបំផ្ទុះរថយន្តនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas នោះទេ។ ហើយការស៊ើបអង្កេតជាក់លាក់មួយ នឹងត្រូវបើកដំណើរការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version