Update៖ សមត្ថកិច្ចកូរ៉េខាងត្បូង បានបញ្ឈប់ដីកាចាប់ខ្លួនលោក Yoon Suk Yeol!

ក្រុមអ្នកស៉ើបអង្កេតនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបញ្ឈប់ដីកាចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោម ច្បាប់អាជ្ញាសឹក។
ប្រភពពីសារព័ត៌មាន AFP កាលពីថ្ងៃសុក្រ ទី៣ ខែមករា។

ការិយាល័យស៉ើបអង្កេតអំពើពុករលួយ CIO បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងអនុវត្តដីកាចាប់ខ្លួន នាថ្ងៃនេះ គឺការអនុវត្តត្រូវបានកំណត់ថា ហាក់មិនអាចទៅរួចឡើយ ដោយសារតែការប្រឈមមុខគ្នា ហើយក្តីកង្វល់ចំពោះ សុវត្ថិភាពក្រុមការងារ នៅនឹងកន្លែងផ្ទាល់ ក៏បាននាំទៅរកការសម្រេចចិត្តផ្អាក ការអនុវត្តដីកា»។ នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៉ើបអង្កេតដឹកនាំដោយ CIO ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋាន របស់ប្រធានាធិបតី អំឡុងការព្យាយាមអនុវត្តដីកាចាប់ខ្លួន លោក Yoon ដែលចេញដោយតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version