Update៖ ករណីឃាត់ខ្លួនមន្ត្រីអាវុធហត្ថ៣នាក់ នៅខេត្តតាកែវ សមត្ថកិច្ចបញ្ជូនខ្លួន២នាក់ទៅACU!

(ភ្នំពេញ)៖ នៅទីបំផុត.!មន្ត្រីអាវុធហត្ថខេត្តតាកែវ៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។

ត្រូវបានបញ្ជូនខ្លួនទៅACU ចំនួន២នាក់ ពាក់ព័ន្ធករណីសុីសំណូកជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។
ខណៈមន្ត្រីអាវុធហត្ថម្នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យ ទៅកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម ព្រោះគ្មានការទទួលខុសត្រូវចំពោះតួនាទីភារកិច្ច។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៦.០១.២០២៥។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត.ត្រូវបានបញ្ជូនខ្លួនទៅACU ដើម្បីចាត់ការតាមច្បាប់។
រីឯលោកអនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ត្រូវបានអនុញ្ញាតឲ្យទៅអង្គភាពវិញ ដើម្បីអនុវត្តវិន័យ។

សូមជម្រាបថា កាលពីថ្ងៃទី០១.០១.២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនមន្ដ្រីអាវុធហត្ថខេត្តតាកែវចំនួន៣នាក់មកសួរនាំ ពាក់ព័ន្ធករណីខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version