Update៖ កិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ត្រូវបានបរាជ័យ!

នៅថ្ងៃចន្ទ(ទី៦ ខែមករា ឆ្នាំ ២០២៥) អ៊ីស្រាអែល និងក្រុមហាម៉ាស់មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។

ដែលរួមមានទាំងការបញ្ជូនចំណាប់ខ្មាំងអ៊ីស្រាអែលឱ្យត្រឡប់ទៅផ្ទះវិញ ខណៈក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែខ្លាំង បានសម្លាប់មនុស្សជាង១០០នាក់។
ប្រភពពីសារព័ត៌មាន Reuters។

មន្ត្រីហាម៉ាស់និយាយថា ក្រុមរបស់ខ្លួនបានអនុម័តលើបញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៤នាក់ដែលត្រូវប្រគល់មកវិញ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអាចនាំទៅរកបទឈប់បាញ់ ហើយនៅយប់ថ្ងៃអាទិត្យ មន្ត្រីហាម៉ាស់ក៏បានផ្តល់ច្បាប់ចម្លងនៃបញ្ជីឈ្មោះនោះមកឱ្យ Reuters ដែរ។ ប៉ុន្តែការិយាល័យនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហាម៉ាស មិនបានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំង មកឱ្យអ៊ីស្រាអែលនោះទេ។
ក្រុមគ្រូពេទ្យបាននិយាយថា កាលពីចុងសប្តាហ៍នេះ ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៥នាក់។ រីឯយោធាអ៊ីស្រាអែលនិយាយថា បានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាច្រើននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version