Update៖ អ៊ីតាលី កំពុងចរចាជាមួយលោកElon Musk ដើម្បីបង្កើនសុវត្ថិភាពទូរគមនាគមន៍ក្នុងប្រទេសខ្លួន!

ប្រទេសអ៊ីតាលី កំពុងជំរុញការចរចាសម្រាប់កិច្ចព្រមព្រៀង ១.៥ពាន់លានអឺរ៉ូ (ប្រហែល ១.៦ពាន់លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បីបង្កើនសុវត្ថិភាពទូរគមនាគមន៍សម្រាប់រដ្ឋាភិបាលរបស់ខ្លួន។

គំនិតផ្តួចផ្តើមនេះ មានសក្តានុពលធំជាងគេនៅអឺរ៉ុប មានគោលបំណងផ្តល់នូវការអ៊ិនគ្រីបកម្រិតកំពូលសម្រាប់សេវាទូរស័ព្ទ និងអ៊ីនធឺណិតរបស់រដ្ឋាភិបាល, ទំនាក់ទំនងយោធានៅសមុទ្រមេឌីទែរ៉ាណេ និងសេវាកម្មផ្កាយរណបសម្រាប់គ្រាអាសន្ន ដូចជាការវាយប្រហារភេរវករ ឬគ្រោះមហន្តរាយធម្មជាតិជាដើម។
គួររំលឹកថា គម្រោងនេះផងដែរ បានទទួលការយល់ព្រមពីភ្នាក់ងារសេវាកម្មស៊ើបការណ៍សម្ងាត់ និងក្រសួងការពារជាតិរបស់ប្រទេសអ៊ីតាលីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version