ក្នុងរយៈពេល ៦ខែនៅក្នុងឆ្នាំ ២០២៤ ជនជាតិវៀតណាម បានធ្វើចំណាកស្រុកច្រើនជាងជនជាតិដ៏ទៃទៀត ខណៈដែលប្រទេសនេះត្រូវបានគេមើលឃើញថា មានសេដ្ឋកិច្ចលូតលាស់លឿនមួយរបស់ពិភពលោក។
ប្រភពពីសារព័ត៌មាន BBC។
គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤ ជនជាតិវៀតណាមបានព្យាយាមធ្វើដំណើរតាមទូកតូចៗ ឆ្លងព្រំដែនចូលទៅក្នុងចក្រភពអង់គ្លេស ដោយមានចំនួន ២.២៤៨នាក់ និងបាននាំមុខប្រជាជនមកពីប្រទេសផ្សេង ដែលមានឯកសារត្រឹមត្រូវ រួមទាំងអាហ្វហ្គានីស្ថាន និងអ៉ីរ៉ង់។ កិច្ចខិតខំប្រឹងប្រែងរបស់ជនចំណាកស្រុកវៀតណាម ដើម្បីទៅរស់នៅឯចក្រភពអង់គ្លេស ត្រូវបានចងក្រងជាឯកសារ ហើយនៅឆ្នាំ២០២៤ BBC ធ្លាប់រាយការណ៍អំពីវិធីសាស្រ្តដែលក្រុមជនជាតិវៀតណាម ដំណើរការរត់ពន្ធមនុស្សបានដោយជោគជ័យ។
យ៉ាងនេះក្តី វាមិនមែនគ្មានហានិភ័យសំខាន់ៗទេ។ ជនចំណាកស្រុកវៀតណាម ខ្លះត្រូវបានគេជួញដូរឱ្យទៅបម្រើសេវាកម្មផ្លូវភេទ ឬធ្វើការនៅឯកសិដ្ឋានកញ្ឆាខុសច្បាប់។
ស្របពេលវៀតណាម ត្រូវបានចាត់ទុកជាប្រទេស មានសេដ្ឋកិច្ច រីកចម្រើនលឿន ដោយសារតែសមត្ថភាពផលិតកម្មរបស់ខ្លួន ប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ គឺខ្ពស់ជាង ៨ដងប្រៀបធៀបនឹងកាលពី២០ឆ្នាំមុន។ បន្ថែមលើឆ្នេរត្រូពិច ទេសភាព និងតម្លៃសមរម្យ ក៏បានធ្វើឱ្យវៀតណាមក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរផងដែរ។ ប៉ុន្តែវៀតណាមដែលជារដ្ឋកុម្មុយនិស្ត បានធ្លាក់មកជិតដល់បាតតារាង ស្តីពីសិទ្ធិមនុស្សសេរីភាព និងការហាមឃាត់ប្រឆាំងនយោបាយ។ អ្នកប្រឆាំងតិចតួច ដែលបញ្ចេញសំឡេង ត្រូវបានគេយាយី ឬចាប់ដាក់ពន្ធនាគារ៕