(បាត់ដំបង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយ ដោយរថភ្លើងបើកបុករួចកិនកិនបុរសម្នាក់ឱ្យម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។ករណីដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នៅចំណុចវាលស្រែលូ៦ភូមិអូរស្រឡៅឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះឈ្មោះផ្លុង សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ស្លាប់នៅនឹងកន្លែង។
តាមការបំភ្លឺរបស់ឈ្មោះ ផ្លុង ហាប់ ភេទប្រុស អាយុ៥៨ ឆ្នាំ ត្រូវជាឪពុកបង្កើត(សព)ត្រូវជាឪពុកបង្កើត(សព) បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ កាលពីវេលាម៉ោងប្រហែល៩ ៖ គាត់បានចេញទៅច្រូតស្មៅឲ្យគោ ហើយបានទុកកូននៅផ្ទះរួចដាក់ជើងចាក់ជាប់ច្រវាក់ ពីព្រោះកូនវាមាន (ជំងឺសរសៃប្រសាទ) តាំងពីកំណើតមក។ លុះច្រូតស្មៅបានហើយមកដល់ផ្ទះវិញមិនឃើញកូន ហើយបានដាច់ច្រវាក់ជើង។ ពេលនោះគាត់នាំគ្នាដើរតែរកមិនឃើញរហូត។ដល់យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៨ មានគេមកប្រាប់ថាកូនរបស់គាត់ត្រូវបានរថភ្លើងកិនស្លាប់នៅម្តុំវាលស្រែលូ៦ ។ ពេលនោះខ្លួនបានទៅដល់ហើយឃើញកូនបានស្លាប់នៅលើផ្លូវរថភ្លើងពិតមែន ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់គ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើងបុករួចកិនស្លាប់ ពិតមែន ។
ហើយបានប្រគល់សាកសពសពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕