Update៖ ប្រធានាធិបតីអ៊ុយក្រែន អះអាងពីការចាប់បានទាហានកូរ៉េខាងជើង ២នាក់ ក្នុងតំបន់ Kurskរបស់រុស្ស៊ី!

កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និយាយថាទាហានអ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៊ីដែលជាតំបន់ជួរមុខនៃសង្គ្រាម។
ប្រភពពីសារព័ត៌មាន Reuters។

ទាហានកូរ៉េខាងជើងត្រូវបានដាក់ពង្រាយឱ្យទៅជួយកងកម្លាំងរុស្ស៊ីកាលពីខែតុលា ឆ្នាំ២០២៤ ខណៈបើតាមទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចបានវាយតម្លៃថាទាហានកូរ៉េខាងជើង ជាង ១០ ០០០នាក់ ឬច្រើនជាងនេះកំពុងប្រយុទ្ធនៅលើសមរភូមិ។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បាននិយាយថាទាហានកូរ៉េខាងជើងដែល ត្រូវបានចាប់ខ្លួនទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងកៀវ។ «ដូចគ្នាទៅនឹងឈ្លើយសឹកទាំងអស់ ទាហានកូរ៉េខាងជើងទាំង២នាក់នេះកំពុងទទួលបានការព្យាបាល»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គី ជាមួយការបន្ថែមថាអ្នកសារព័ត៌មាននឹងត្រូវបានអនុញ្ញាតឱ្យជួបនិយាយជាមួយទាហានកូរ៉េខាងជើងទាំង២រូប។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version