Update៖ លោក ត្រាំ នឹងនិយាយទូរស័ព្ទជាមួយលោក ពូទីន ក្នុងពេលឆាប់ៗនេះ!

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ដូណាល់ ត្រាំ បាននិយាយឱ្យដឹងថា លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ហើយនិងលោក វ៉្លាឌីមៀ ពូទីន ត្រូវបានរំពឹងថា នឹងជជែកគ្នាតាមទូរស័ព្ទ ក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥។

សមាជិកសភាអាមេរិក លោក Mike Waltz ដែលនឹងត្រូវក្លាយជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកសារព័ត៌មាន សាកសួរអំពីការទាក់ទងគ្នា រវាងលោក ត្រាំ និងលោក ពូទីន ហើយលោកក៏បានឆ្លើយប្រាប់ថា រូបលោក រំពឹងនឹងមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងអ្នកទាំងពីរ យ៉ាងហោចក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ទៀត។
លោក Waltz ក៏បានការបង្ហាញការយល់ឃើញរបស់លោកដែរថា សង្រ្គាមអ៊ុយក្រែ ន នាពេលនេះ បានក្លាយជាសង្រ្គាមមួយ មានលក្ខណៈស្រដៀងគ្នាទៅនឹង សង្រ្គាមលោកលើកទី១ ពោលគឺជាសង្រ្គាមនៅបន្តចំណាយ កងកម្លាំងមនុស្សនិងធនធាន ដោយមិនទទួលបានលទ្ធផលអ្វី ហើយទន្ទឹមគ្នា ជាសង្រ្គាមដែលមានផលវិបាក បែបសង្រ្គាមលោកលើកទី៣។ លោក Waltz បានសង្កត់ធ្ងន់ថា គ្រប់គ្នាដឹងច្បាស់ណាស់ថា ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមនេះ ចាំបាច់ត្រូវបញ្ចប់តាមមធ្យោយបាយការទូត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version