លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង.ព្យួរតំណែង បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថា លោកបានសម្រេចចិត្តប្រគល់ខ្លួន ឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ។
ក្នុងគោលបំណងបញ្ចៀសការបង្ហូរឈាមដាក់គ្នា បើទោះជាលោកយល់ថា ការស៊ើបអង្កេតលើរូបលោកជា ទង្វើខុសច្បាប់ក៏ដោយ។
ប្រភពពីសារព័ត៌មាន AFP។
លោក Yoon បានគូសបញ្ជាក់ថា ខ្ញុំបានសម្រេចចិត្តឆ្លើយតបទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ។
លោកបន្តថា ខ្ញុំមិនបានទទួលស្គាល់ ភាពស្របច្បាប់ នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នា…!។
ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ ដែរបានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។
ក្រុមអ្នកស៊ើបអង្កេត អនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)។
-លោក Yoon ក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុត របស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។
មន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយមប្រហែលជា ៣.០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនជាលើកទី២៕