(មណ្ឌលគិរី)៖ ស្ត្រីម្នាក់ក្នុងចំណោមមនុស្ស៤នាក់ បានស្លាប់ ដោយសារហ្វូងសត្វឃ្មុំដេញទិច..!។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមកំណត់ហេតុសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃ្មុំចង្អេរទិចរហូតបានបង់ជីវិតឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុនេះ។
តាមការបំភ្លឺរបស់ឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា វេលាម៉ោង១៣ និង ២៥ នាទី ខ្លួនកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ។
ហើយពេលនោះខ្លួនបានឮសំឡេងស្រែករបស់មីងឈ្មោះ អ៊ឹម វណ្ណេត ដែល បានមកស្នាក់នៅជិតផ្ទះរបស់ខ្លួន..!។
ក្រោយមកខ្លួន ក៏រត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់និងទះឃ្មុំ ដែលកំពុងទិចគាត់ជាច្រើន នៅក្រោមដើមប័រ ដោយពុំដឹងថា សត្វឃ្មុំនោះ ហើរមកពីណាទេ។
ឃើញបែបនោះ ខ្លួនក៏រត់ទៅជួយគាត់ ដោយយកភួយមកគ្របពីលើ,រួមទាំងខ្ញុំផង។
ខ្លួនក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ ឃើញបែបនេះ ។
ខ្លួនក៏រត់ ចេញមក ដើម្បីរកគេជួយ,ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ។
ក៏ឃើញចែស្រីមា និងកូនប្រុសគាត់កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយ ខ្ញុំក៏និយាយថា ចែទៅជួយ មើលម៉ែធម៌របស់ខ្លួនផង គាត់ត្រូវសត្វឃ្មុំទិចខ្លាំងណាស់ឥឡូវដួលសន្លប់ហើយ។
ជនរងគ្រោះពីហ្វូងសត្វឃ្មុំបន្តថា ដោយឃើញឃ្មុំហើរ ចេញអស់ខ្លួនក៏លើកគាត់ដាក់លើម៉ូតូ ហើយដឹកគាត់មកមណ្ឌលសុខភាពស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយ សង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយហេតុការណ៍ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យលើផ្ទៃមុខនិងដងខ្លួន ឃើញថា មានទ្រនិចឃ្មុំចង្អេរជា ច្រើនលើដងខ្លួននិងផ្ទៃមុខជនរងគ្រោះសរុប៦៧កន្លែង។
មន្ត្រីជំនាញសន្និដ្ឋានថា សពខាងលើពិតជាបានស្លាប់ ដោយសារឃ្មុំចង្អេរទិច៕