Update៖ ច្បាស់ហើយករណីលក់ដីអាករឃុំសន្លុង គឺយកលុយមកអភិវឌ្ឍន៍ក្នុងមូលដ្ឋាន!

(កណ្តាល)៖ រដ្ឋបាលឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានទទួលស្គាល់ រឿងលក់ដីអាករឃុំជាង៣ហិកតា.ដើម្បីយកថវិកា មកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន..!។

ពោលគឺរដ្ឋបាលឃុំ.ពុំបានយកលុយពីការលក់ដីនោះ មកចាយវាយផ្ដេសផ្ដាសឬប្រើប្រាស់ជាប្រយោជន៍បុគ្គលនោះឡើយ..។
-នេះបើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលឃុំសន្លុង នៅថ្ងៃទី១៦.០១.២០២៥។

-រដ្ឋបាលឃុំសន្លុង បានលើកឡើងយ៉ាងដូច្នេះថា”កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មានគេហទំព័រហេ្វសបុកដើមរាំង បានចុះផ្សាយថា “ដីអាករឃុំរបស់រដ្ឋ ជិត៤ហិកតា ត្រូវមេឃុំសន្លុងលក់ឱ្យឈ្មួញ បានលុយជិត២០ម៉ឺនដុល្លារអាមេរិក”។
រដ្ឋបាលឃុំសន្លុង សូមធ្វើការបំភ្លឺដូចតទៅ កាលពីឆ្នាំ២០១៦ លោកអតីតមេឃុំសន្លុង និងអតីតជំទប់ទី១ឃុំសន្លុង ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំសន្លុងអាណត្តិទី៤ បានប្រជុំពិភាក្សាគ្នាដើម្បីធ្វើការលក់ដីអាករឃុំមួយកន្លែងមានទំហំ៣.៣ហិកតា លក់ម៉ៅឱ្យទៅឈ្មួញ ក្នុងតម្លៃ១២០,០០០ដុល្លារអាមេរិក(ដប់ពីរម៉ឺនដុល្លារអាមរិក)ប៉ុន្តែមិនទាន់បានលុយ ហើយអតីតមេឃុំសន្លុង បានទទួលមរណៈភាព នៅឆ្នាំ២០២០ បន្ទាប់មកលោក ថោង ស្រស់ បានឡើងជាមេឃុំស្ដីទី រហូតដល់ឆ្នាំ២០២២។ លោកស្រី មេឃុំបច្ចុប្បន្នដែលជាមេឃុំជាប់ឆ្នោតអាណត្តិទី៥ ចូលមកកាន់តំណែង ទើបបានទទួលលុយពីការលក់ដីអាករឃុំក្នុងឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងកាន់កាប់បន្ត រហូតដល់បច្ចុប្បន្ន។ បន្ទាប់មកដោយឃើញមានតម្រូវការចាំបាច់មួយចំនួនរបស់ប្រជាពលរដ្ឋ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឃុំ ជាក់ស្ដែងមូលដ្ឋានឃុំសន្លុងមានស្ថានភាព ទឹកលិចភូមិដោយទឹកភ្លៀង ជាពិសេសក្នុងភូមិឈូក និងភូមិសន្លុង ដោយពិនិត្យឃើញបែបនេះ ទើបក្រុមប្រឹក្សាឃុំ និងមេភូមិទាំង៦ បានពិភាក្សាគ្នាបង្កើតជាគណៈកម្មាធិការមួយសម្រាប់គ្រប់គ្រង និងប្រើប្រាស់ថវិកានេះយកមកធ្វើការជួសជុល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានតាមការចាំបាច់របស់ប្រជាពលរដ្ឋ។
ចំពោះថវិកាដែលទទួលបាន និងគ្រប់គ្រងដោយលោកស្រីមេឃុំគឺ លោកស្រីមេឃុំ បានប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ និង មេភូមិគ្រប់ភូមិដើម្បីយកលុយពីការលក់ដីអាករឃុំនេះសម្រាប់ធ្វើការជួសជុល និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ក្នុងនោះរដ្ឋបាលឃុំបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
១. លូរំដោះទឹកភ្លៀងមាន៣ខ្សែ
– ខ្សែទី១ មុខសាលាឃុំមុខកាត់១ម៉ែត្រ ប្រវែង៤០ម៉ែត្រ
– ខ្សែទី២ មុខកាត់ ០.៦០ ម៉ែត្រ ភូមិសន្លុង និងភូមិឈូក ប្រវែង៤៣០ម៉ែត្រ
– ខ្សែទី៣ មុខកាត់ ០,៦០ ម៉ែត្រ ភូមិសន្លុង ប្រវែង៩០ម៉ែត្រ
២.លូដាក់កាត់ផ្លូវ – ភូមិសន្លុង លូមុខកាត់១ម៉ែត្រ ប្រវែង១២ម៉ែត្រ និងលូកាត់០,៦០ម៉ែត្រ ៣កន្លែង ប្រវែង២៤ម៉ែត្រ – ភូមិឈូក លូមុខកាត់០,៦០ម៉ែត្រ ប្រវែង១២ម៉ែត្រ
៣. សាងសង់ខ្លោងទ្វាចំនួន៣កន្លែងរួមមាន៖ – សាងសង់ខ្លោងទ្វារសាលាឃុំ -សាងសង់ខ្លោងទ្វាសាលាបឋមសិក្សាសន្លុង-សាងសង់ខ្លោងទ្វាសាលាអនុវិទ្យាល័យសន្លុង
៤.សាងសង់និងជួសជុលសាលាឃុំ- បញ្ជារព័ត៌មាន១- បន្ទប់ទឹក១ខ្នង មាន២បន្ទប់ទឹក -ចាក់បេតុងក្នុងទីធ្លាសាលាឃុំ -រៀបចំប្រព័ន្ធលូរំដោះទឹក ក្នុងទីធ្លាសាលាឃុំប្រវែង៦៨ម៉ែត្រ -រៀបចំដងទង់ជាតិ និងសួនច្បារមុខសាលាឃុំ -ធ្វើរបងសាលាឃុំប្រវែង១០ម៉ែត្រ.៥.ហេដ្ឋារចនាសម្ព័ន្ធ
-ចាក់ដីជួសជុលផ្លូវភូមិសន្លុង និងភូមិឈូក -ជួសជុលផ្លូវបេតុងភូមិសន្លុង-ចាក់ដីផ្លូវចូលសាលារៀន បឋមសិក្សា និងអនុវិទ្យាល័យ
ចំពោះថវិកានៅសល់ពីការអភិវឌ្ឍន៍ យើងខ្ញុំនឹងបន្តធ្វើកាអភិវឌ្ឍន៍តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជាក់ស្ដែងក្នុងមូលដ្ឋានឃុំសន្លុងបន្តទៀត។
ការផ្សាយរបស់គេហទំព័រហ្វេសបុកដើមរាំង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គឺជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយនោះឡើយ”។

-ការបំភ្លឺពីសំណាក់រដ្ឋបាលឃុំសន្លុងនៅពេលនេះ បន្ទាប់ពី(ដើមរាំង)ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួនទៀត បានធ្វើការផ្សព្វផ្សាយព្រមគ្នា ក្រោមចំណងជើងថា”ដីអាករឃុំរបស់រដ្ឋ ជិត៤ហិកតា ត្រូវមេឃុំសន្លុង លក់ឱ្យឈ្មួញបានលុយ ជិត២០ម៉ឺនដុល្លារ”។
ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺយោងតាមប្រភពពីពលរដ្ឋ និងបានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធដើម្បីឱ្យមានចំលើយទាំងសងខាង ដោយគោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.មិនដើរតួជាតុលាការកាត់សេចក្ដី ហើយក៏មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ..!។

ប៉ុន្តែទោះជាយ៉ាងណាក្ដី នៅពេលនេះរដ្ឋបាលឃុំសន្លុង បានចេញបំភ្លឺរួចហើយ ហេតុនេះសុំបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៌មាននិងឈប់យល់ច្រឡំតទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version