Update៖ លោក ត្រាំ ប្រកាសបណ្តាក់ទុន៥០០ពាន់លានដុល្លារ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត! 

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសការបណ្តាក់ទុនរួមគ្នាចំនួន 500 ពាន់លានដុល្លារជាមួយ រុមហ៊ុនបច្ចេកវិទ្យា Oracle ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ក្រុមហ៊ុន SoftBank របស់ប្រទេសជប៉ុន និងក្រុមហ៊ុន ChatGPT ដែលជាអ្នកបង្កើត OpenAI ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត។ ប្រភពពីសារព័ត៌មានAljazeera នៅថ្ងៃពុធនេះ(ទី២២ខែមករា)។

លោក Trump បានធ្វើសេចក្តីប្រកាសនៅក្នុងព្រឹត្តិការណ៍សេតវិមានកាលពីថ្ងៃអង្គារ ដែលត្រូវបានចូលរួមដោយនាយកប្រតិបត្តិ Softbank លោក Masayoshi Son, នាយកប្រតិបត្តិ OpenAI លោក Sam Altman និងប្រធានផ្នែកបច្ចេកវិទ្យា Oracle លោក Larry Ellison ។

លោក Trump បាននិយាយថាការបណ្តាក់ទុននេះនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ “មកទល់ពេលនេះ” និងតំណាងឱ្យ “ការប្រកាសដ៏ខ្លាំងនៃទំនុកចិត្តលើសក្តានុពលរបស់អាមេរិក” នៅក្រោមរដ្ឋបាលថ្មីរបស់គាត់។

លោក Trump បាននិយាយថា “វាកើតឡើងនៅទីនេះនៅអាមេរិក។  ដូចដែលអ្នកបានដឹងហើយថាមានការប្រកួតប្រជែងដ៏អស្ចារ្យសម្រាប់ AI និងរបស់ផ្សេងទៀត ហើយពួកគេកំពុងចូលមកក្នុងកម្រិតខ្ពស់បំផុត” ។

លោកបន្តថា”មូលនិធិនេះនឹងត្រូវបានប្រើដើម្បីសាងសង់ “មជ្ឈមណ្ឌលទិន្នន័យដ៏ធំ” និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលត្រូវការដើម្បីគាំទ្រ AI ដោយជួយធានាដល់អនាគតនៃបច្ចេកវិទ្យានេះ”។

គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Softbank Group ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានកើនឡើងជាង 8 ភាគរយកាលពីថ្ងៃពុធបន្ទាប់ពីការប្រកាសនេះ។ ហើយអ្វី ដែលហៅថាការបណ្តាក់ ទុន Stargate នឹង ឃើញក្រុមហ៊ុន
ទាំង បី ដំបូងធ្វើការ $100bnដែល នឹង កើន ឡើដល់ $500bn ក្នុងរយៈពេលបួន
ឆ្នាំខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version