អាជ្ញាធរឃុំជើងកើប ស្រុកកណ្តាលស្ទឹង ចុះផ្អាកសំណង់អាណាធិបតេយ្យ នៅតាមមាត់ស្ទឹងតាហោ!

(កណ្តាល)៖ ក្រុមការងារចម្រុះនៃរដ្ឋបាលឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានចុះផ្អាកការសាងសង់សំណង់អាណាធិបតេយ្យ ត្រង់ចំណុចសណ្តរមាត់(ស្ទឹងតាហោ)ស្ថិតនៅភូមិឆ្មាពួនឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ការចុះមកផ្អាកការសាងសង់.នៅពេលនេះ បន្ទាប់រដ្ឋបាលឃុំជើងកើប ចេញលិខិតជូនដំណឹង ឱ្យម្ចាស់សំណង់បញ្ឈប់សកម្មភាព ប៉ុន្តែមិនស្ដាប់..!។

-យោង៖ លិខិតលេខ៣០៣ ល.ស ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីសំណើសុំគោលការណ៍និង វិធានការរុះរើ ទប់ស្កាត់ ការសាងសង់សំណង់មិនមានរបៀបរៀបរយនៅលើដីសាធារណៈរបស់រដ្ឋត្រង់ចំណុចទំនប់ស្ទឹងតាហោ ស្ថិតក្នុងភូមិឆ្នាពួន ភូមិប្រជុំអង្គ និងភូមិពោធិ៍ស្មាត ឃុំជើងកើបស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។
ដោយមានចំណាររបស់ឯកឧត្តមអភិបាលខេត្ត ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លិខិតលេខ១៥២/២០ រ.ប.ក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
រដ្ឋបាលឃុំជើងកើប សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋថា ដីនៅតាមទំនប់ស្ទឹងតាហោ ចំណុចភូមិឆ្នាពួន ភូមិប្រជុំអង្គ និងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង កន្លងមកត្រូវបានប្រជាជនចូលមកចាប់ធ្វើការសាងសង់ផ្ទះចំនួន១៩៥ ខ្នងផ្ទះ ទាំងសងខាងទំនប់ និងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ដែលប្រជាជនមួយចំនួនមកពីឃុំជើងកើប ឃុំកណ្តោក និងមកពីខាងក្រៅមូលដ្ឋាន ស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ ខេត្តកំពង់ចាម សង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ។
បានមកបោះបង្គោល ចាប់យកដីសាងសង់ផ្ទះ និងធ្វើការលក់ ទិញពីម្នាក់ទៅម្នាក់ទៀតយ៉ាងអនាធិបតេយ្យ ដោយ គ្មានការដឹងឮពីអាជ្ញាធរនោះឡើយ..!។

-ម្ល៉ោះហើយ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អនិងជៀសវាងភាពអនាធិបតេយ្យ រដ្ឋបាលឃុំ.ស្រុក ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាំងទីលំនៅតាមសណ្ដស្ទឹងតាហោ ដូចខាងក្រោម៖

១.ហាមឃាត់ដាច់ខាតការសាងសង់សំណង់ថ្មី ទាំងបណ្តោះអាសន្ន និងរឹងមាំ ។
២.សំណង់ចាស់ដែលមានកន្លងមកក្រោយពេលក្រុមការងារបានកំណត់ត្រូវរក្សាក្នុងស្ថានភាពដដែល ។
ហើយអាជ្ញាធរ ពុំមានការអនុញ្ញតឲ្យមានការសាងសង់ប្រើប្រាស់បន្ថែមឡើយ។
៣.រាល់សំណង់ទាំងឡាយ ដែលសាងសង់ល្មើសនិងគោលការណែនាំខាងលើ អាជ្ញាធរស្រុកនិងធ្វើ ការរុះរើដោយពុំទទួលលើការខូចខាតឡើយ។
៤.ស្នើធ្វើការរុះរើសំណង់មិនមានរបៀបរៀបរយ និងដកបង្គោលចំណាំដី នៅចំណុចទំនប់ស្ទឹងតាហោ ស្ថិតក្នុងភូមិឆ្មាពួន ភូមិប្រជុំអង្គ និងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចេញពីដីសាធារណៈរបស់រដ្ឋឲ្យអស់ ក្នុងរយៈពេល០១ សប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ជាកំហិត!។

ករណីបងប្អូនប្រជាពលរដ្ឋ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុក និងចាត់វិធានការតាម ច្បាប់មិនទទួលខុសត្រូវលើការខូចខាតអ្វីទេ។

យ៉ាងណាក្ដីបច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ នៅតែបន្តសាងសង់សំណង់ដោយគ្មានច្បាប់ បង្កការលំបាកដល់អាជ្ញាធរ។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ មាស សូនី ភេទប្រុស បានសាងសង់ដោយគ្មានលិខិតអនុញ្ញាត និងសាងសង់លើដីឯកជន ដែលមានបណ្តឹងទប់ស្កាត់។
-ឈ្មោះ ញឹក ម៉េត ភេទស្រីបានសាងសង់ដោយគ្មានលិខិតអនុញ្ញាត និងសាងសង់លើដីឯកជន ដែលមានបណ្តឹងទប់ស្កាត់។

ករណីបងប្អូនប្រជាពលរដ្ឋ បន្តសាងសង់សំណង់មិនរៀបរយ នឹងដាំបង្គោលចំណាំដីនៅតាមទំនប់ស្ទឹង តាហោ ស្ថិតក្នុងភូមិឆ្មាពួន ភូមិប្រជុំអង្គ និងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាជ្ញាធរនឹងមានវិធាការផ្លួវច្បាប់មិនខានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version